ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រារព្ធខួបលើកទី៨០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា ប្រកបដោយបរិយាកាសអធិកអធម និងឱឡារិក ដោយមានការរៀបចំពិធីផ្លូវការនាពេលព្រឹក នៅបរិវេណស្ថានទូត នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ និងពិធីលៀងសាយភោជន៍ផ្លូវការ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កម្មវិធីបានចាប់ផ្តើមដោយការច្រៀងចម្រៀងជាតិឥណ្ឌា «Vande...
ភ្នំពេញ ៖ រដ្ឋសភាបានកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់»។ «ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ២០០១ ដើម្បីបង្កើតរដ្ឋបាលមូលដ្ឋាន និងបើកផ្លូវដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ដំណើរការធ្វើវិសោធនកម្មច្បាប់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យស្របតាមកម្មវិធីជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ខ្លឹមសារនៃច្បាប់នេះ...
ត្បូងឃ្មុំ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តត្បូងឃ្មុំ។ ពិធីនេះ រៀបចំធ្វើឡើងដោយ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានអញ្ជើញធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ គ្មានផ្សែងផលិតផលថ្នាំជក់។ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
បន្ទាយមានជ័យ៖ សហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនកម្មករ និយោជិតនៅខេត្តបន្ទាយមានជ័យ ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសដែលត្រូវបានបិទ ឬគ្រោងបិទដំណើរការ ដោយសារផលប៉ះពាល់ ពីការឈ្លានពានរបស់ថៃ សូមកុំមានការព្រួយបារម្ភអំពីការបាត់បង់ការងារ និងសូមទាក់ទងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារថ្មីៗ ខណៈបច្ចុប្បន្នមានឱកាសការងារជាង ៩ម៉ឺនកន្លែង។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា ការបិទរោងចក្រមិនមែនមានន័យថាកម្មករបាត់បង់ការងារឡើយ ហើយបច្ចុប្បន្នកម្ពុជា...
ភ្នំពេញ៖ ក្រោយកិច្ចប្រជុំជាមួយមន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងក្រុមហ៊ុន នីឌិច ដាយ ខាសធីង (ខេមបូឌា) ឯ.ក ដែលគ្រោងបិទដំណើរការដោយសារ ផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ បានឯកភាពគិតគូរ និងទូទាត់សិទ្ធិ អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករ និយោជិត ស្របតាមច្បាប់ស្តីពីការងារ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨...
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ផ្លូវការពីការរញ្ជួយដីភ្លោះនៅថ្ងៃទី២៤ ខែមិថុនា ដោយរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៤៣៨នាក់ កើនឡើង ១៣៧នាក់ពីសប្តាហ៍មុន។ ព្រឹត្តិបត្រនេះបានឧ្យដឹងថា ផ្ទះចំនួន ៣៣៥ខ្នងត្រូវបានប្រគល់ជូនគ្រួសារ ដែលរងផលប៉ះពាល់ ហើយអគារចំនួន ៥៩១០៩ ខ្នងត្រូវបានត្រួតពិនិត្យ ដើម្បីកំណត់ថាតើវាមានសុវត្ថិភាពសម្រាប់លំនៅដ្ឋានបន្ដទៀតឬអត់។ ក្នុងចំណោមអគារដែលបានវាយតម្លៃ អគារចំនួន ៣៤៦៨០ត្រូវបានគេរកឃើញថា អាចរស់នៅបាន អគារចំនួន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមិនមានឆន្ទៈ ក្នុងការទទួលយកកិច្ចព្រមព្រៀងប្រភេទ ដែលលោកចាត់ទុកថា ចាំបាច់នោះទេ ដោយសាររយៈពេលចរចារយៈពេល ៦០ថ្ងៃរវាងភាគីទាំងពីរបានបញ្ចប់។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ពួកគេចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែពួកគេនឹងមិនធ្វើកិច្ចព្រមព្រៀងប្រភេទដែលខ្ញុំមានអារម្មណ៍ថា ចាំបាច់នោះទេ”។ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពនៃការចរចានោះទេ...
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុន ប៊ីល ២៤ បានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់យកឧបករណ៍ឌីជីថល ពង្រឹងការគ្រប់គ្រងអាជីវកម្ម និងកសាងកំណត់ត្រាប្រតិបត្តិការដែលអាចទុកចិត្តបាន ដើម្បីបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
ភ្នំពេញ ៖ ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អោងឡាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាពេលខាងមុខ ។ អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់មេដឹកនាំមីយ៉ាន់ម៉ានេះ ត្រូវបានប្រកាសឡើងដោយស្ថាប័ន ព្រឹទ្ធសភា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៨ ខែសីហា...