សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឧ្យដឹងថា សមយុទ្ធ Ulchi Freedom Shield (UFS) កំពុងបន្តតាមផែនការ ដោយបន្ថែមថា ខ្លួននឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត ប្រសិនបើមានការវិវឌ្ឍណាមួយ។ មុននេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានណែនាំឲ្យមន្ទីរបញ្ចកោណ កាត់បន្ថយសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងយ៉ាងច្រើន។ លោក ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ...
គែរ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក លោក Trump បានលើកឡើងពីគំនិតនៃការប្រកាសច្រកសមុទ្រ Hormuz ជាទឹកដីរបស់សហរដ្ឋអាមេរិក — តើវាអាចទៅរួចទេ? ប្រភព៖ XinhuaEditor៖ huaxia2026-08-17 17:12:15 គែរ ថ្ងៃទី១៧ ខែសីហា (ស៊ីនហួ) — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានឧ្យដឹងថា ការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងការលើកកម្ពស់ដំណោះស្រាយ នយោបាយនៃបញ្ហាឧបទ្វីបនេះ បម្រើផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ ។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានណែនាំដល់មន្ទីរបញ្ចកោណឱ្យ “កាត់បន្ថយយ៉ាងច្រើន”...
ពោធិ៍សាត់÷លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ នៅល្ងាចថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ ការដាក់បង្គោលភ្លើងថ្មី និងដាក់អំពូលសូឡាបំភ្លឺ ប្រភេទ Solar LED ចំនួន ១៨បង្គោល នៅលើស្ពានបេតុងថ្មី ស្ថិតក្នុងភូមិបោះពួយ...
នាពេលថ្មីៗកន្លងទៅនេះ លោកElon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុនTeslaរបស់សហរដ្ឋអាមេរិកបានចុច Like ប្រទេសចិនលើបណ្តាញទំនាក់ទំនងសង្គម ហើយបាន”សូមណែនាំយ៉ាងខ្លាំងឱ្យគេទៅទស្សនាប្រទេសចិន” ដែលបានបំផុសភាពកក់ក្តៅ នៃការស្វែងយល់ពីប្រទេសចិនរបស់ទេសចរបរទេសម្តងទៀត។ ពួកគេបាននាំគ្នាកោតសរសើរថា ”ប្រទេសចិនស័ក្តិសមនឹងស្វែងយល់ម្តងហើយម្តងទៀត ម្តងមិនគ្រប់គ្រាន់ទេ” “ខ្ញុំចង់ទៅទស្សនាប្រទេសចិនម្តងហើយម្តងទៀត”… ទិន្នន័យមួយក្រុមបានបង្ហាញយ៉ាងច្បាស់ថា ៖ នៅឆមាសទីមួយឆ្នាំនេះ ចំនួនជនបរទេសដែលចូលដែនប្រទេសចិនបានឈានដល់២២លាន៩សែន១ម៉ឺន៤ពាន់នាក់ ដែលកើនឡើង២០,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងនោះ ជនបរទេសដែលចូលមកដោយលើកលែងទិដ្ឋាការមានចំនួន៧៧,៧% ដែលកើនឡើង៣០,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ទន្ទឹមនឹងការធ្វើឱ្យសុក្រឹតភាពនូវគោលនយោបាយដូចជា”សងពន្ធវិញភ្លាម”សម្រាប់ការបង្វិលពន្ធសងវិញនៅពេលចេញពីដែនចិន ចំនួនអ្នកទេសចរបរទេសដែលបានបង្វិលពន្ធសងវិញនៅពេលចេញពីដែនប្រទេសចិននៅឆមាសទីមួយឆ្នាំនេះបានកើនឡើង ៣៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ហេតុអ្វីបានជាប្រទេសចិនធ្វើឱ្យអ្នកទេសចរបរទេសចូលចិត្តមិនចង់ត្រឡប់ទៅវិញ? លោកDai Bin ប្រធានវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍របស់ចិនបានថ្លែងថា ប្រទេសចិនមានប្រវត្តិសាស្ត្រដ៏យូរលង់និងទឹកដីធំទូលាយ ដែលអាចបំពេញតម្រូវការខាងវិស័យទេសចរណ៍ច្រើនបែបយ៉ាង បើអ្នកទេសចរបរទេសគ្រាន់តែមកម្តងគឺពិបាក”ស្វែងយល់ច្បាស់” បានទេ។ ហើយបទពិសោធពីជីវភាពរស់នៅដ៏ទំនើបដែលកំពុងត្រូវកែលម្អជាបន្តបន្ទាប់ គោលនយោបាយផ្តល់ភាពងាយស្រួលដែលត្រូវលើកកម្ពស់កម្រិតជាបន្តបន្ទាប់...