ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) ត្រូវបន្តដើរតួនាទីសកម្ម ក្នុងការប្រែក្លាយសេចក្តីថ្លែងការណ៍ និងផែនការងារទៅជាលទ្ធផល ជាក់ស្តែងសម្រាប់ប្រទេស ជាសមាជិកអាស៊ាន។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨...
អង្គការសហប្រជាជាតិ ៖ ដោយព្រមានថា តំបន់ហ្គាហ្សា នៅតែមិនមានសុវត្ថិភាព សម្រាប់ជនស៊ីវិល អ្នកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឧ្យដឹងថា ដៃគូរបស់ពួកគេរាយការណ៍ ពីការវាយប្រហារ របស់អ៊ីស្រាអែល លើសាលារៀន សម្រាប់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេស្តប៊ែង។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) បានឧ្យដឹងថា ដៃគូរបស់ខ្លួនបានរាយការណ៍ថា សិស្សថ្នាក់ទី៦...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដកហូតទិដ្ឋាការ របស់ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំសហរដ្ឋអាមេរិក ដោយសារជម្លោះការទូត នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ មន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួងការបរទេស ត្រូវបានដកស្រង់សម្តីថា ការដកហូតទិដ្ឋាការនេះគឺ ជាការឆ្លើយតបទៅនឹងប្រទេសប្រេស៊ីល ដែលបដិសេធទិដ្ឋាការដល់អ្នកការទូតអាមេរិកពីររូបកាលពីខែមុន និងបានបដិសេធការ យល់ព្រមពីបេក្ខជនរបស់រដ្ឋបាលលោក ត្រាំ សម្រាប់តំណែង ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសប្រេស៊ីល។ នៅដើមខែមិថុនា ប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើត ឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈរ របស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ...
ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់សកម្មភាពជួញដូរមនុស្ស ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស។ ជាលទ្ធផល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បានសម្ភាសជនបរទេសសរុប ១.១៥៤នាក់ ស្រី៥២នាក់ មាន៣៦សញ្ជាតិ ដែលបានដាក់ពាក្យសុំចុះបញ្ជី រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ។ ក្នុងរយៈពេលនេះដូចគ្នា នាយកដ្ឋាន...
វីរសេនីយ៍ឯក យ៉ង់ ស៊ីណារ៉ា និង ភរិយា សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និង ធនាគារ អេស៊ីលីដា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) លើការប្រើប្រាស់សេវា e-Payment ដើម្បីពង្រឹងប្រសិទ្ធភាព សេវាសាធារណៈ និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រវិស័យទេសចរណ៍កម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ សីហា បានប្រកាស ជូនដំណឹងពីគោលការណ៍ លើកលែងនិងអនុគ្រោះពន្ធ លើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ។ ការប្រកាសលើកលែងនេះ គឺអនុលោមតាមអនុសាសន៍ របស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានឯកភាពគាំទ្រចំពោះវិធានការលើកលែង និងអនុគ្រោះផ្នែកពន្ធដារ៕
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសម្តែងការជំទាស់ជាថ្មីម្តងទៀត ចំពោះគោលនយោបាយពន្ធគយ របស់សហរដ្ឋអាមេរិក ដោយអះអាងថា មានវិធីមានប្រសិទ្ធភាពជាងនេះ ក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងដោះស្រាយជម្លោះពាណិជ្ជកម្ម រវាងប្រទេសនានា។ លោកស្រី Sheinbaum បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់លោកស្រីនៅវិមានជាតិម៉ិកស៊ិកថា “យើងមិនទាន់យល់ស្របនឹងពន្ធគយនោះទេ ហើយប្រទេសដទៃទៀតក៏មិនយល់ស្របដូចគនាដែរ ពីព្រោះយើងជឿថា មានយន្តការផ្សេងទៀត ដើម្បីពង្រឹងតំបន់សេដ្ឋកិច្ចមួយទាក់ទង...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងដ៏ចាំបាច់ ក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងជំរុញការស្តារវិស័យទេសចរណ៍ ។ ការគូសបញ្ជាក់ របស់លោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារ ផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន...