ភ្នំពេញ ៖ រដ្ឋបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា ការដកហូតយក ម្ជូរ របស់ក្មេងប្រុសម្នាក់ ដើរលក់ដូរចល័ត នៅតំបន់អភិវឌ្ឍន៍កោះនរា គឺធ្វើឡើងដោយក្រុមសន្តិសុខឯកជនរបស់ ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកម្លាំងរដ្ឋបាលខណ្ឌឡើយ។ នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានការចុះផ្សាយពាក់ព័ន្ធ ករណីការដកហូតយកផ្លែឈើស្រស់ (ម្ជូរ)របស់ក្មេងប្រុសម្នាក់ ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា ស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ...
បរទេស: ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រេងពីកិច្ចព្រមព្រៀង ដែលទើបសម្រេច បានជាមួយប្រទេសវេណេស៊ុយអេឡា នឹងត្រូវបានប្រើប្រាស់ដើម្បីបំពេញ បន្ថែមទុនបម្រុង ប្រេងយុទ្ធសាស្ត្រ ដែលត្រូវបានកាត់បន្ថយយ៉ាង ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការរំខាន ដល់ការផ្គត់ផ្គង់សកល និងតម្លៃប្រេងឥន្ធនៈខ្ពស់។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេនឹងស្តេចយាងទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរោគសុខភាព ។ យោងតាមព្រះរាជសារ ព្រះមហាក្សត្រ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦បានឱ្យដឹងថា ព្រះអង្គនិងព្រះសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នឹងអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១...
កំពង់ស្ពឺ៖ កូនរដូវប្រាំង បានបន្តអូសបន្លាយ បង្កឱ្យដំណាំស្រូវរបស់ប្រជាកសិករជាង ៣ម៉ឺនហិកតា នៅតាមបណ្តាស្រុក-ក្រុង ចំនួន៧ ក្នុងខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ ខណៈមន្ទីរជំនាញកំពុងអន្តរាគមន៍នាំទឹកទៅសង្គ្រោះ និងស្តារដំណាំស្រូវដែលរងផលប៉ះពាល់ជិត ២០០ហិកតា។ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា គិតមកដល់ពេលនេះ...
ភ្នំពេញ ៖ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងមានតួនាទីកាន់តែសំខាន់ក្នុងការផ្តល់ព័ត៌មាន និងបង្កើតឥទ្ធិពលលើការប្រើប្រាស់ភាសារបស់សង្គម ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រុមប្រឹក្សា ជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាពិភាក្សា សារព័ត៌មានលើប្រធានបទ «ការប្រើភាសាខ្មែរ ឲ្យបានត្រឹមត្រូវ៖ នរណាជាអ្នក ទទួលខុសត្រូវ» ដោយមានការចូលរួមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធជិត ១០០ នាក់នៅរាជបណ្ឌិត្យសភាកម្ពុជា ។...
បរទេស៖ មន្ត្រីអាមេរិកម្នាក់បាននិយាយថា កងកម្លាំងអាមេរិកបានវាយប្រហារ ប្រព័ន្ធបាញ់មីស៊ីលអ៊ីរ៉ង់ ពីរនៅលើកោះឡារ៉ាក់របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារលើកដំបូង ដែលគេបានដឹងរបស់អាមេរិក លើអ៊ីរ៉ង់ចាប់តាំងពីចុងខែកក្កដាមក។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា យោងតាមអ្នកយកព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភព ព័ត៌មានអាមេរិកម្នាក់ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារ កងកម្លាំងអាមេរិកដែលឈរជើងនៅហ្ស៊កដានី។ ប៉ុស្តិ៍...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បាននិយាយថា លោកមិនជឿការរំពឹងទុក ដែលថា ប្រទេសរុស្ស៊ីនឹងមានផែនការ វាយប្រហារ ប្រទេស ដែលជាសមាជិក របស់អង្គការណាតូនោះទេ។ រុស្ស៊ីបានច្រានចោលការ អះអាងម្តងហើយម្តងទៀត ដែលថាខ្លួនមានគំនិតឈ្លានពានប្រឆាំង នឹងប្លុកដោយនិយាយថាពួកគេត្រូវបាន បង្កើតឡើងដោយអ្នក នយោបាយលោកខាងលិច ដើម្បីរំខានសាធារណជន ពីបញ្ហានៅក្នុងផ្ទះនិងបង្ហាញ ពីភាពត្រឹមត្រូវ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជាង២០នាក់បានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗនៅក្នុងឧទ្យានជាតិ Grand Canyon ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។ អជ្ញាធរគ្រប់គ្រងឧទ្យានជាតិរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ព្រឹត្តិការណ៍ទឹកជំនន់ដ៏អាក្រក់នេះ បានកើតឡើងនៅក្នុង Bright Angel Canyon និងតំបន់ Phantom Ranch កាលពីថ្ងៃសៅរ៍ ។ ហេតុការណ៍បានជំរុញឱ្យ អ្នកទាំងឡាយណាដែលជា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រតិបត្តិការយោធាអ៊ីស្រាអែល បានបន្តនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ជាមួយនឹងការវាយប្រហារ តាមអាកាស ការលុកលុយតាមផ្លូវគោក ព្រមទាំងការបាញ់គ្រាប់បែក ដោយកាំភ្លើងធំ ផង។ ប្រភពដដែលបានបញ្ជាក់ទៀតថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់មួយរវាង Zawtar al-Sharqiyah និង Mayfadoun នៅម៉ោងប្រហែល៧យប់ ហើយក្រោយមកតំបន់មួយទៀតរវាង Zawtar...
អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាននៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះមហន្តរាយរអិលបាក់ដីនៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃទី២៦ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទីបានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។ បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿនប្រហែល២២គីឡូម៉ែត្រ វាបានទៅដល់ច្រកព្រំដែនGyirongនៃភូមិភាគស្វយ័តXizang ដែលមានរយៈកម្ពស់ប្រហែល១.៨០០ម៉ែត្រ ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុងទំហំប្រហែល០,៧គីឡូម៉ែត្រការ៉េ អគារចំនួន២៧និងសំណង់ពាក់ព័ន្ធផ្សេងទៀត។ ទ្រង់ទ្រាយ ផលប៉ះពាល់និងសភាពការណ៍រងគ្រោះដែលបណ្តាលមកពីការរអិលបាក់ដីលើកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕