ព្រះវិហារ៖ កងកម្លាំងនៃគណៈបញ្ជាការសមរភូមិទិសទី១ ខេត្តព្រះវិហារ បានទទួលអំណោយឧបត្ថម្ភជាម៉ូតូ Honda Wave ចំនួន ២គ្រឿង ប្រកបដោយទឹកចិត្តសប្បុរសធម៌ និងស្មារតីស្នេហាជាតិខ្ពស់ ពីលោក ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ និងភរិយា ដើម្បីជួយសម្រួលដល់ការប្រកបបេសកកម្ម ការពារបូរណភាពទឹកដី នៅតំបន់ព្រំដែន។ ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ ខែសីហា...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់ បានចំនួន១២ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងមានផ្ទៃដីសរុបចំនួន ប្រមាណ៥ ហិកតា។ ជាមួយគ្នានេះ ក្រុមការងារ បានបង្រ្កាបការកាប់គាស់ ឆ្ការ...
បរទេស៖ ឧត្តមសេនីយ៍ Ye Win Oo អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍បានបង្កើនសម្ពាធលើប្រទេសថៃ ឲ្យកាត់បន្ថយលំហូរអាវុធឆ្លងកាត់ព្រំដែនទៅកាន់ក្រុមតស៊ូ ក្នុងកិច្ចប្រជុំជាមួយលោក Chatchai Bangchuad ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) នៅទីក្រុងណៃពិដោ។យោងតាមសារព័ត៌មាន Irrawaddy ចេញផ្សាយកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ថា យោងតាមកំណត់ហេតុព័ត៌មានរបស់របបនេះ គឺភាគីទាំងពីរបានពិភាក្សាអំពីវិធានការសន្តិសុខព្រំដែន ដើម្បីបង្ក្រាបការរត់ពន្ធអាវុធ គ្រឿងញៀន...
បរទេស៖ ប្រទេសនេប៉ាល់បានផ្អាកការស្វែងរក និងជួយសង្គ្រោះនៅថ្ងៃសៅរ៍ ដោយសារតែអាកាសធាតុអាក្រក់ ហើយបាននិយាយថា ខ្លួនត្រូវការជំនួយបច្ចេកទេសបរទេស ដើម្បីទប់ទល់នឹងទឹកជំនន់ដ៏ខ្លាំងក្លា ដែលបានបោកបក់កាត់តំបន់មួយជាប់ព្រំដែនជាមួយទីបេ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនេប៉ាល់បានប្រាប់រ៉យទ័រថា ប្រជាជាតិក្រីក្រនៅតំបន់ហិម៉ាឡៃយ៉ា ដែលមានប្រជាជន ៣០ លាននាក់នេះ ក៏នឹងត្រូវការប្រាក់ប្រហែល ៤ ទៅ ៥ ពាន់លានដុល្លារ...
បរទេស៖ ផ្សែងដ៏គ្រោះថ្នាក់បានបន្តហុយឡើងពីសំណល់អគារដែលដួលរលំនៃមជ្ឈមណ្ឌល Khlong Thom នៅព្រឹកថ្ងៃទី ២៩ ខែសីហា បន្ទាប់ពីអគ្គីភ័យធំមួយបានបណ្តាលឱ្យមនុស្ស ១១នាក់រងរបួស និងបំផ្លាញតូបលក់រាយរាប់រយនៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃសុក្រ ទី២៨សីហា។យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ត្រូវបានបណ្តេញចេញពីតំណែងជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំយោធារបស់ប្រទេស, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអាទិត្យ (ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦)។ យោងតាមសារព័ត៌មាន The Hindu ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហានេះថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានផ្សាយថា “ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ” ត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍ (ថ្ងៃទី ២៩ខែសីហា)...
ព្រះសីហនុ ៖ សម្រាប់យុវជន ដែលកំពុងស្វែងរកជំនាញច្បាស់លាស់ និងឱកាសការងារ នាពេលអនាគត ការជ្រើសរើសសិក្សាការ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាព កម្ពុជា-ចិន ខេត្តព្រះសីហនុ គឺជាជម្រើសល្អបំផុត ដែលផ្តល់ទាំងចំណេះដឹង ជំនាញអនុវត្តជាក់ស្តែង និងឱកាសភ្ជាប់ទៅកាន់ទីផ្សារការងារបានឆាប់រហ័ស។ លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ...
ពោធិ៍សាត់៖ ពីការស្វែងរកការងារនៅក្រៅស្រុក មកចាប់យកឱកាសការងារក្នុងស្រុក និងបង្កើនជំនាញសម្រាប់អនាគត អតីតពលករ និងយុវជននៅស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងទទួលបានជម្រើសថ្មីៗកាន់តែខិតជិតផ្ទះ ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ២ ៦៤៥កន្លែង ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅដល់ប្រជាពលរដ្ឋជាង ៧០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ យុវជនកំពុងស្វែងរកការងារ និងសិស្សទើបប្រឡងបាក់ឌុបរួច ក្នុងវេទិកាការងារ...
ភ្នំពេញ៖ កម្ពុជា មានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩០,៥៦៨ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម...
ខេត្តពោធិ៍សាត់ ៖ យោងតាមបណ្ដឹង និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាហុយធូលីចេញពីអាជីវកម្មម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន អាជ្ញាធរស្រុកបាកាន បានដឹកនាំមន្ត្រីជំនាញ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងពិគ្រោះពិភាក្សាជាមួយម្ចាស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាព។ ក្នុងកិច្ចពិភាក្សា ភាគីពាក់ព័ន្ធបានលើកឡើងពីបញ្ហាប្រឈម និងផលប៉ះពាល់នានា ព្រមទាំងបានពិគ្រោះពិភាក្សាគ្នាប្រកបដោយស្មារតីយោគយល់...