ថ្ងៃទី៣០ខែសីហានេះ សន្និសីទសារព័ត៌មានអំពីគ្រោះមហន្តរាយរអិលបាក់ដី “២៦សីហា” នៃនេប៉ាលបានបើកធ្វើនៅឃុំGyirong ដោយសារកើតមានគ្រោះមហន្តរាយរអិលបាក់ដីនៅប៉ែកខាងនេប៉ាល់ បានបណ្តាលឱ្យច្រកព្រំដែនGyirongដែលស្ថិតនៅស្រុកGyirongក្រុងXigazeនៃភូមិភាគស្វយ័តXizangមានមនុស្សស្លាប់បាត់បង់ជីវិត រងរបួសនិងបាត់ការទាក់ទងយ៉ាងច្រើន ។ សន្និសីទបានធ្វើបទបង្ហាញថា បន្ទាប់ពីកើតមានគ្រោះមហន្តរាយ ភូមិភាគស្វយ័ត Xizangបានចាប់ដំណើរការនូវយន្តការឆ្លើយតបបន្ទាន់នឹងគ្រោះមហន្តរាយធម្មជាតិកម្រិតទី១នៃភូមិភាគស្វយ័ត និងយន្តការជួយសង្រ្គោះបន្ទាន់នៃគ្រោះមហន្តរាយធម្មជាតិកម្រិតទី១នៃភូមិភាគស្វយ័ត ដោយបង្កើតទីបញ្ជាការជួយសង្គ្រោះបន្ទាន់និងទីបញ្ជាការជួរមុខនៃគ្រោះមហន្តរាយរអិលបាក់ដីលើកនេះ។ក្រសួងហិរញ្ញវត្ថុនិងក្រសួងគ្រប់គ្រងអាសន្ននៃប្រទេសចិនបានទម្លាក់ប្រាក់ទុន១២០លានយាន់ប្រាក់ចិន ហើយគណៈកម្មាធិការជាតិកំណែទម្រង់និងការអភិវឌ្ឍចិនបានរៀបចំប្រាក់ទុន១រយលានយាន់ប្រាក់ចិន ដើម្បីគាំទ្រការងារជួយសង្គ្រោះនិងស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ។ បច្ចុប្បន្ននេះ បានរៀបចំចាត់ចែងកម្លាំងជួយសង្គ្រោះភាគីនានាចំនួន២១៤១នាក់ដូចជា កងទ័ពរំដោះប្រជាជន ប៉ូលិសប្រដាប់អាវុធនិងក្រុមពន្លត់អគ្គិភ័យនិងជួយសង្គ្រោះនៃប្រទេសចិនជាដើម ព្រមទាំងចាត់បញ្ជូនរថយន្តចំនួន២៦៩គ្រឿងនិងគ្រឿងបរិក្ខារជួយសង្គ្រោះចំនួន៣៩២២ចូលរួមការងាររុករកនិងជួយសង្គ្រោះនៅជួរមុខ ៕
ក្រៅពីប្រេង អ៊ីរ៉ង់ រកឃើញឧស្ម័នជាង ២១ពាន់លានម៉ែត្រគូប នៅភាគខាងត្បូងប្រទេស ដែលជាទុនបម្រុងឧស្ម័នធំ ជាងគេទី២ លេីពិភពលោក បន្ទាប់ពីរុស្ស៊ី ទីក្រុងហូជីមិញ កំពុងគូរផែនទីដែនអាកាសនៅរយៈកម្ពស់ ៣០០-១០០០ ម៉ែត្រ សម្រាប់តាក់ស៊ីហោះ ស៊ីរី ត្រូវបានដកចេញ ពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម របស់សហរដ្ឋអាមេរិក ទ្រព្យសកម្មគ្រីបតូ ត្រូវបានបន្ថែមទៅក្នុងច្បាប់ប្រឆាំង ការលាងលុយកខ្វក់ នៅក្នុងប្រទេសវៀតណាម...
ភ្នំពេញ៖ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន០៥នាក់ ក្នុងរួមមាន ៖ ១.នាយចំណង់ ទួន ធា ប្រពន្ធសម្រាលកូននៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភំ្នពេញ។ ២.នាយចំណង់ សុខ...
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន កឋលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាព តាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សង្ឃឹមថានឹងមានការចូលរួមគាំទ្រកាន់តែច្រើនឡើង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីបន្តពង្រឹងសុខភាព និងកាយសម្បទារបស់យើងទាំងអស់គ្នា។
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ និងផ្តល់យោបល់ពីការដាំផ្កាលម្អ និងការរៀបចំសោភ័ណភាពតាមបណ្តោយដងផ្លូវ “អន្ទង់អាំង” ជើងភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត ក៍បានគូសបញ្ជាក់អំពីសារៈសំខាន់នៃតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០ ដែលជាសមិទ្ធផលផ្លូវទេសចរណ៍ដ៏ល្បីល្បាញ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនឱ្យមកកម្សាន្តក្នុងខេត្តពោធិ៍សាត់។...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារសិក្សាមួយខ្នង មាន៣បន្ទប់ នៃសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន ដែលជាថវិការបស់លោក និងភរិយា ព្រមទាំងក្រុមគ្រួសារ រួមនឹងលោក ភួ...
ព្រះវិហារ៖ លោក ស៊ាប កែវជីវ៉ា អភិបាលអភិបាលស្រុកសង្គមថ្មី នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការដ្ឋាន និងប្រគល់-ទទួលជាផ្លូវការនូវគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៧០ ម៉ែត្រ ដែលជាសមិទ្ធផលថ្មីរបស់រដ្ឋបាលឃុំភ្នំត្បែងមួយ។ ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក អាជ្ញាធរឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ ពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងបរិយាកាសរីករាយ និងមោទនភាពជាខ្លាំង។...
បាត់ដំបង៖ អាជ្ញាធរស្រុកសំឡូតបានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកសំឡូតបានស្រកចុះទៅវិញអស់ហើយ រួមទាំងកម្ពស់ទឹកនៅស្ទឹងក្រញូង និងស្ទឹងបរឡាង ក៏បានវិលត្រឡប់ទៅរកភាពប្រក្រតីវិញដែរ គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ។ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ថា ទឹកឡើងនេះជាប្រភេទ «ជំនន់រហ័ស» ដែលកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅស្រុកសំឡូត និងតំបន់ប៉ែកខាងលើ ហើយបានហូរចាក់ចូលទៅក្នុងអាងទឹកពហុបំណងសេកសក។ ដើម្បីឆ្លើយតបចំពោះស្ថានភាពនេះ មន្ត្រីជំនាញបានបើកទ្វារទឹកអាងសេកសក...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ។ លោកអភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង បានបង្ហាញថា ដំណាំរបស់ប្រជាកសិករជាង ២០០គ្រួសារ ត្រូវបានទឹកជំនន់លិចលង់...
ខេត្តគុយចូវ-ចិន៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក Wang Hong អភិបាលក្រុងគួយយ៉ាង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងក្រុងគួយយ៉ាង ខេត្តគួយចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ពិធីចុះMOUនេះធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលាក្រុងគួយយ៉ាងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធំៗដូចជា បច្ចេកវិទ្យា និងកសិកម្មវៃឆ្លាត, ទេសចរណ៍និងវប្បធម៌, វិស័យអប់រំ...