កំពង់ធំ៖ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់មួយបានកើតឡើងនៅក្នុងភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកតាំងគោក បណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៤ ខ្នង (របើកដំបូល ៣ ខ្នង, សំយ៉ាប ១ ខ្នង និងដួលរលំទាំងស្រុង ១ ខ្នង)។ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននាព្រឹកថ្ងៃទី៣១...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា កិច្ចប្រជុំបច្ចេកទេស ជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយ ដើម្បីធានាបាននិរន្តរភាព នៃការថែទាំសង្រ្គោះព្យាបាល ការពារកុំឱ្យមានការខ្វះចន្លោះ ដោះស្រាយបញ្ហា និងចាប់ផ្តើមការងារប្រចាំថ្ងៃ ជាមួយនឹងគោលដៅរួម ដើម្បីផ្តល់ការសង្រ្គោះព្យាបាលដ៏ល្អបំផុតដែលអាចធ្វើបានជូនដល់អ្នកជំងឺ។ ការលើកឡើង របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនេះ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ខេត្តបន្ទាយមានជ័យ ត្រូវចាត់ទុកសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាភារកិច្ចស្នូល ដែលត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យថ្មី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកស សុខា...
ភ្នំពេញ ៖ អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានអំពាវនាវ ឱ្យមានកំណែទម្រង់ជាបន្ទាន់ ចំពោះប្រព័ន្ធបំណុលសកល ដោយព្រមានថាបន្ទុកបំណុលកើនឡើង កំពុងបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចី ជាជាងការថែទាំសុខភាព និងការអប់រំ ដែលធ្វើឱ្យប៉ះពាល់លទ្ធភាព របស់ពួកគេជាមូលដ្ឋាន ក្នុងការបំពេញតម្រូវការសាធារណៈ។ AHF បន្តយុទ្ធនាការសកលដោយរៀបចំសន្និសិទ្ធសារព័ត៌មាន «សេរីភាពពីបំណុល» របស់ខ្លួននៅទីក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦...
ឧត្តរមានជ័យ ៖ ស្ពានឈើទី១៥ មានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្រោយប្រវែង៣៨ម៉ែត្រ ដែលរដ្ឋបាលស្រុកអន្លង់វែង សាងសង់រួចរាល់១០០ភាគរយ ហើយដែលបានចំណាយ ថវិការអស់សរុប (២១៨៦១០០០) ម្ភៃមួយលានប៉ែតសិបប្រាំមួយមុឺនមួយពាន់ ដើម្បីបង្កភាពងាយស្រួល ឲ្យប្រជាកសិករបងប្អូនប្រជាពលរដ្ធទូទៅធ្វើដំណើរឆ្លងកាត់ក្នុងការដឹកជញ្ជូនកសិផល ជាក់ស្តែងដោយការសំណូមពរ នឹងទុក្ខលំបាកពីសំណាក់បងប្អូនប្រជាពលរដ្ធនិង មានការយកចិត្តទុកដាក់ខ្ពស់ពីលោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានសាងសង់ស្ពានទី១៥ កសាងស្ពានឈើ១ខ្សែដែលមានទំហំទទឹង៤ម៉ែត្រគុណបណ្តោយប្រវែង៣៨ម៉ែត្រ តភ្ជាប់ភូមិយាងខាងត្បូង ឆ្ពោះទៅកាន់ភូមិឃាងខាងជើង ឃុំអន្លង់វែង...
កំពង់ធំ ៖ លោក ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួម ក្នុងពិធីបើកគម្រោងដាំដើមឈើ «តោះដាំ ២០២៦» ឬ «Let’s Plant 2026» ក្រោមប្រធានបទ «ទេសចរណ៍ម្នាក់ ដើមឈើមួយដើម»...
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានអំពាវនាវដល់មេដឹកនាំប្រទេសមូស្លីម ឱ្យទទួលស្គាល់ “សត្រូវពិត” របស់ពួកគេ យល់ពីផែនការរបស់ពួកគេ និងប្រឈមមុខនឹងសត្រូវពិតទាំងនោះ។ នៅក្នុងសារជាលាយលក្ខណ៍អក្សរ ដែលប្រារព្ធខួបរបស់ព្យាការី Muhammad លោក Khamenei បានសង្កត់ធ្ងន់ថា ដំណោះស្រាយ ចំពោះបញ្ហានៃពិភពអ៊ីស្លាមគឺស្ថិតនៅក្នុងការរក្សាឯកភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកសេចក្តីល្អ និងគុណធម៌។...
យេរូសាឡឹម៖ ប៉ូលីសអ៊ីស្រាអែល បានឧ្យដឹងថា ក្មេងជំទង់អ៊ីស្រាអែលពីរនាក់ អាយុ ១៤ និង ១៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទចារកម្ម និងអនុវត្តការងារផ្សេងទៀត ដែលមានប្រាក់ឈ្នួលសម្រាប់ភ្នាក់ងារចារកម្មអ៊ីរ៉ង់។ អ្នកទាំងពីរមកពីតំបន់ Haifa ភាគខាងជើង អ៊ីស្រាអែល បានទាក់ទងភ្នាក់ងារអ៊ីរ៉ង់ បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេ បានឆ្លើយតបទៅនឹងការផ្តល់ជូនការងារនៅលើបណ្ដាញ Telegram។ ប៉ូលីសបានឧ្យដឹងថា ក្រោយមក ក្មេងជំទង់រូបនេះបានជ្រើសរើសមិត្តភក្តិរបស់គេម្នាក់ទៀត...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក លោក ធីម ហាកឃីន បាន្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ បានវាយប្រហារប្រព័ន្ធបាញ់មីស៊ីលអ៊ីរ៉ង់ ពីរគ្រាប់នៅលើកោះឡារ៉ាក់ ដែលជាការវាយប្រហារលើកដំបូង ដែលគេស្គាល់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ចាប់តាំងពីចុងខែកក្កដា។ លោក ហាកឃីន បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម ត្រូវបានគេសង្កេតឃើញកំពុងរៀបចំបាញ់រ៉ុក្កែត ជាមួយមីនសមុទ្រចូលទៅក្នុងច្រកសមុទ្រហ័រមូស” ដោយបន្ថែមថាយោធាសហរដ្ឋអាមេរិកកំពុង “តាមដានតំបន់នោះយ៉ាងដិតដល់ ហើយនៅតែត្រៀមខ្លួនដើម្បីការពារលំហូរពាណិជ្ជកម្មដោយសេរី”...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ គូសបញ្ជាក់ថា ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ខណៈដេលវត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាទីកន្លែងគោរពប្រតិបត្តិ តាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ។ លោក ហួត...