ភ្នំពេញ ៖ កម្ពុជា បានជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋ ដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្តពេញលេញ លើដំណើរការផ្សះផ្សានេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបទេសកម្ពុជា នាថ្ងៃទី១៦ កញ្ញា ថា នៅថ្ងៃនេះ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ បានប្រកាសថា «គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកទី១ របស់ខ្លួន...
ខេត្តបាត់ដំបង៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់គ្រួសាររាប់ពាន់នៅតំបន់ជនបទក្នុងខេត្ត បាត់ដំបង ការចាត់ចែងទុកដាក់សំរាម សំណល់រឹងគ្មានជម្រើសអ្វីក្រៅពីការដុត កប់ ឬការបោះចោល ទៅក្នុងប្រភពទឹក ដីកសិកម្ម និងតាមដងផ្លូវនៅក្បែរៗផ្ទះខ្លួននោះទេ។ ហេតុដូច្នេះហើយ គម្រោង ថ្មីមួយ ដែលត្រូវបានប្រកាសបើកឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ មានគោលបំណង ផ្លាស់ប្តូរទម្លាប់ទាំង នេះ ដោយនាំយកសេវាប្រមូលសំរាមដ៏ជឿទុកចិត្តបាន ជូនដល់ប្រជាពលរដ្ឋរស់នៅជនបទចំនួន...
ស្ត្រាសបួ ប្រទេសបារាំង (AP) ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃពុធ ទី១៦ ឆ្នាំ២០២៦នេះ បានស្នើឱ្យកាណាដាក្លាយជាសមាជិកសហការ (Associate Member) ដំបូងគេបង្អស់របស់សហភាពអឺរ៉ុប។ នេះគឺជាការបើកផ្លូវដ៏គួរឱ្យកត់សម្គាល់មួយ ស្របពេលដែលការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump...
China News Service៖ សារៈសំខាន់នៃប្រឡាយ Pinglu មិនមែនគ្រាន់តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយប៉ុណ្ណោះទេ ប៉ុន្តែវាដើរតួជាករណីសិក្សាអំពី «ការបញ្ចូលទៅក្នុងស្ថាប័ន» (institutional embedding) នៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មតំបន់រវាងចិន និងអាស៊ាន។ នៅថ្ងៃទី ១៦ ខែកញ្ញា ប្រឡាយ Pinglu នឹងបើកដំណើរការជាផ្លូវការសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក។ ជាមួយនឹងប្រវែង ១៣៤,២ គីឡូម៉ែត្រ ខ្សែផ្លូវដឹកជញ្ជូនចម្រុះដែលភ្ជាប់ពីទន្លេទៅសមុទ្រនេះ...
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា...
សម្ដេចធិបតី ប្រកាសថា រឿងទឹកដី រាជរដ្ឋាភិបាល មិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ សម្ដេចធិបតី ៖ បើធ្វើរដ្ឋាភិបាល រដ្ឋមន្ត្រី ចៅហ្វាយខេត្ត មេស្រុក មេឃុំ មេប៉ូលីស ប៉េអឹម មិនហ៊ានអនុវត្តច្បាប់ឈប់ធ្វើទៅ សម្តេចធិបតី មិនអនុញ្ញាតឱ្យបើកអាជីវកម្ម កាស៊ីណូនៅសៀមរាប សម្តេចធិបតី ៖ កម្ពុជាមិនដកដៃ លើការបង្ក្រាបការឆបោក...
តៃវ៉ាន់ ធ្វើតេស្តយន្តហោះដ្រូន MQ-9B ផលិតដោយអាមេរិក ដើម្បីទប់ទល់នឹងប្រតិបត្តិការ «តំបន់ប្រផេះ» របស់ចិន ចិន សិក្សាគម្រោងផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់កាណុង Railgun បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ ការិយាល័យថវិការបស់សភាអាមេរិកថា កងទ័ពអាមេរិកចំណាយប្រាក់ប្រហែល ៣៨ ពាន់លានដុល្លារ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ ផ្តួចផ្តើមនីតិវិធីចោទប្រកាន់ដើម្បីដកលោក Pete...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការជួយគ្នា ទៅវិញទៅមក គឺជាសក្ខីភាពដ៏រស់រវើក នៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ។...
ប៉េកាំង៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការពង្រីកការកសាងកម្លាំងយោធានៅក្នុងលំហអាកាស និងរក្សាស្ថិរភាពយុទ្ធសាស្ត្រសកលតាមរយៈសកម្មភាពជាក់ស្តែង។ លោកបានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ ដើម្បីឆ្លើយតបទៅនឹងការបញ្ជាក់របស់សហរដ្ឋអាមេរិកថា ខ្លួនបានដាក់ពង្រាយអាវុធនៅក្នុងលំហអាកាស។ លោកបានបន្ថែមថា ប្រទេសចិន គាំទ្រការប្រើប្រាស់លំហអាកាសដោយសន្តិវិធី និងការរក្សាសុវត្ថិភាពនៅក្នុងលំហអាកាស ព្រមទាំងប្រឆាំងរាល់ការប្រណាំងប្រជែងអាវុធ ឬការប៉ុនប៉ងណាមួយក្នុងការប្រែក្លាយលំហអាកាសឱ្យទៅជាកន្លែងដែលមានអាវុធ និងជាតំបន់សង្គ្រាម៕ ប្រែសម្រួល ឈូក...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមើលឃើញថា ខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកតភ្ជាប់យុទ្ធសាស្ត្រ រវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភូមិភាគឦសាន ថែមទៀតផង ។ ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសរួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសផ្សព្វផ្សាយ...