បរទេស៖ អត្រាអតិផរណា នៃការលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាបានកើនឡើងបន្ថែមទៀតនៅក្នុងខែសីហា ដោយសារសម្ពាធតម្លៃបានរាលដាល ហួសពីវិស័យស្បៀងអាហារ និងការដឹកជញ្ជូន ដែលនេះបានពង្រឹងហេតុផល សម្រាប់ការដំឡើងអត្រា ការប្រាក់ដោយធនាគារកណ្តាលនៅខែក្រោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា តួលេខអតិផរណា ៤,៨២% ក្នុងខែសីហាគឺខ្ពស់ជាងបន្តិចបើធៀបនឹងការព្យាករណ៍របស់ក្រុមអ្នកសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ដែលបានប៉ាន់ប្រមាណថាមានកម្រិត ៤,៨០% និងខ្ពស់ជាងកម្រិត ៤,៤៥%...
បរទេស៖ នៅថ្ងៃអង្គារ តម្លៃប្រេងឆៅជាក់ស្តែងមួយចំនួន នៅក្នុងតំបន់អឺរ៉ុបបានកើនឡើងដល់ជាង ១៣០ ដុល្លារក្នុងមួយបារ៉ែល ដែលជិតដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានកាលពីខែមេសា ខណៈដែលអ្នកទិញកំពុង ប្រញាប់ប្រញាល់ស្វែងរកប្រភព ផ្គត់ផ្គង់ជំនួសពីមជ្ឈិមបូព៌ា ដែលកំពុងប្រឈមមុខនឹងការរំខាន កាន់តែខ្លាំងឡើងដោយសារជម្លោះ ដែលកំពុងកើនឡើងនៅក្នុងតំបន់។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រៅពីការរំខានដែលពាក់ព័ន្ធ នឹងសង្គ្រាមអ៊ីរ៉ង់ ប្រទេសអារ៉ាប៊ីសាអូឌីត...
បរទេស៖ លោក Purbaya Yudhi Sadewa ដែលត្រូវបានដកចេញពីតំណែង ជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស ឥណ្ឌូណេស៊ី នៅសប្តាហ៍នេះ បានថ្លែងកាលពីថ្ងៃអង្គារថា លោកមានអារម្មណ៍មិនសប្បាយ ចិត្តចំពោះការដកតំណែងនេះ ប៉ុន្តែក៏បានត្រៀមចិត្តទុកជាមុនខ្លះៗចំពោះការសម្រេចចិត្តបែបនេះដែរ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានសម្រេចចិត្តដកលោក Purbaya...
កំពង់ធំះ ដោយអនុវត្តតាមបទបញ្ជា របស់លោក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកមេបញ្ជាការ យោធភូមិភាគទី៤ ។ នៅព្រឹកថ្ងៃទី ១៥ .១៦ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ក្រុមគ្រូពេទ្យត្រូវតែបន្តបំពេញ តួនាទីរបស់ខ្លួន ដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតម្កល់អាយុជីវិតអ្នកជំងឺជាធំ ៕
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកស្រី Laetitia Habchi នាយិកាប្រចាំប្រទេសកម្ពុជា ទើបតែងតាំងថ្មី របស់ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ»បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ បានសម្រេចសមិទ្ធផលជាច្រើន ៕
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា «មន្ទីរពេទ្យហ្លួងម៉ែ» មានទីតាំងស្ថិតនៅលើផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កា រាជធានីភ្នំពេញ។...
កំពង់ឆ្នាំង ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញជាសហអធិបតីរួមជាមួយ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំស្ដីពី “ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារ នៅកន្លែងធ្វើការ” នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាខាបេឡាជាតិសន្តិសុខសង្គមខេត្តកំពង់ឆ្នាំង ស្នាក់ការស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីតំណាងសហគ្រាស...
បរទេស៖ យោធានៃប្រទេសដាណឺម៉ាក ដែលជាសមាជិកណាតូ (NATO) បានឱ្យដឹងថា កប៉ាល់ចម្បាំងរបស់រុស្ស៊ីមួយគ្រឿង បានបាញ់គ្រាប់ភ្លើង (flares) ចំនួនពីរគ្រាប់សំដៅទៅលើឧទ្ធម្ភាគចក្រ យោធារបស់ដាណឺម៉ាក នៅតំបន់ដែនទឹកអន្តរជាតិក្បែរឆ្នេរសមុទ្រដាណឺម៉ាក កាលពីថ្ងៃចន្ទ ដោយគ្រាប់ទាំងនោះបានហោះហើរផុតពីឧទ្ធម្ភាគចក្រនោះ ក្នុងចម្ងាយដ៏ខ្លីប៉ុណ្ណោះ។ គ្រាប់ភ្លើង (flares) គឺជាឧបករណ៍បញ្ចេញពន្លឺដែលគេប្រើជាទូទៅ សម្រាប់ផ្តល់សញ្ញាព្រមាននៅពេលស្ថិតក្នុងសមុទ្រ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា...