បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ពជួរមុខ ដែលបាននិងកំពុងឈរជើងបំពេញភាកិច្ចនៅសមរភូមិមុខ នៅទីបញ្ជាការកងពលតូចថ្មើរ ជើងលេខ៥២ ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្នុងសម័យទំនើបនេះ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI កំពុងតែពេញនិយមនិងផុសផុល ប៉ុន្តែចំពោះការនិយមប្រើនេះ សម្តេចបានផ្តាំផ្ញើថា ត្រូវចេះប្រើ AI ធ្វើជាជំនួយការ ធ្វើយ៉ាងណាកុំឱ្យ AI ធ្វើជាមេ ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបរាជធានីភ្នំពេញ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រឈមមុខដាក់គ្នាក្នុងប្លុក និងការស្វែងរកផលប្រយោជន៍ សន្តិសុខឯកតោភាគីរបស់លោកខាងលិច គឺជាចំណុចស្នូលនៃវិបត្តិសន្តិសុខពិភពលោកបច្ចុប្បន្ន។ ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ នៃក្លឹបពិភាក្សា Valdai លោកបានព្រមានថាវោហាសាស្ត្រស្វែងរក ការបរាជ័យជាយុទ្ធសាស្ត្រ របស់រុស្ស៊ីមានហានិភ័យយ៉ាងធ្ងន់ធ្ងរក្នុងការរុញច្រានជម្លោះចូលទៅក្នុងដំណាក់កាលដ៏ឃោរឃៅបំផុតរបស់ខ្លួន។ លោកPutinបាននិយាយថាលោកខាងលិចបានចិញ្ចឹមបីបាច់ជាតិនិយមឈ្លានពាននិង Russophobia ជាច្រើនឆ្នាំនៅក្នុងអ៊ុយក្រែនដោយស្វែងរកការប្រែក្លាយប្រទេសនេះទៅជាឧបករណ៍ភូមិសាស្ត្រនយោបាយប្រឆាំងនឹងរុស្ស៊ី។ លោកបាននិយាយថា សកម្មភាពរបស់ទីក្រុងម៉ូស្គូ គឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងជាក់ស្តែងចំពោះសន្តិសុខរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត RT បានឲ្យដឹងថាការវាយប្រហារ តាមអាកាសរបស់ប៉ាគីស្ថាន លើប្រទេសអាហ្វហ្គានីស្ថានទ្រង់ទ្រាយធំចុងក្រោយនេះ បានសម្លាប់ជនស៊ីវិល៩នាក់រួមទាំងស្ត្រី និងកុមារ និង ១១នាក់ផ្សេងទៀតរងរបួស។ អ្នកនាំពាក្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយថា ការវាយប្រហារបានវាយប្រហារភាគ ខាងកើត Kunar និងខេត្តHelmand ភាគខាងត្បូងនៃប្រទេស អាហ្វហ្គានីស្ថាន។ លោកបានថ្កោលទោសការវាយប្រហារនេះថាជាអំពើឈ្លានពាន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសថា ថ្ងៃទី១ មានអ្នកស័្មគ្រចិត្តដាក់ពាក្យចូលកាតព្វកិច្ចយោធាជិត ៣ពាន់នាក់ ហើយនេះក៏ជាជំហ៊ានទី១ផងដែរ។ យុវជន យុវនារី មានបំណងស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា អាចអញ្ជើញមកទទួល និងដាក់ពាក្យនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ នៃទីលំនៅរបស់ខ្លួន។ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ចំនួន ២ ៥៧២ អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន...
បរទេស: រុស្ស៊ីបានព្រមានអង្គការណាតូ (NATO) ថា ខ្លួននឹងត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសម្ព័ន្ធភាពលោកខាងលិច ព្យាយាមកាត់ផ្តាច់តំបន់កាលីនីងក្រាដ (Kaliningrad) ដែលជាទឹកដីរបស់រុស្ស៊ី ស្ថិតនៅដាច់ដោយឡែកពីទឹកដីមេ និងមានព្រំប្រទល់ជាប់សមុទ្របាល់ទិក។យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា នៅក្នុងឯកសារមួយដែលបានផ្ញើ ទៅកាន់អង្គការណាតូ និងត្រូវបានមើលឃើញ ដោយទីភ្នាក់ងារព័ត៌មាន Reuters គឺទីក្រុងមូស្គូបានចោទសម្ព័ន្ធភាព...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំមើលការបំពេញ កាតព្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវមើលជាឱកាស ព្រោះរដ្ឋបានវិនិយោគ ច្រើនក្នុងវិស័យយោធា ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាសម្រាប់ថ្ងៃទី១ នៃការប្រកាសទទួលពាក្យ សម្រាប់យុវជនមកបំពេញ កាតព្វកិច្ចយោធា មានយុវជនប្រមាណជាជិត៣ពាន់នាក់ បានដាក់ពាក្យស្នើសុំ ៕
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ប្រទេសអាល្លឺម៉ង់ និងបារាំង ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុងបន្ទាន់របស់ខ្លួន ដើម្បីជួយទប់ទល់នឹងការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈសកល បើពុំនោះទេ នឹងអាចប្រឈមមុខនឹងបម្រាម នាំចេញប្រេងម៉ាស៊ូតពីសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពជិតស្និទ្ធ នឹងកិច្ចពិភាក្សាចំនួន ៣រូប ដែលបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ការព្រមាននេះបង្ហាញពីការដាក់សម្ពាធកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោនមកលើអឺរ៉ុប ខណៈលោក ដូណាល់...