ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការបាញ់សម្លាប់មូសខ្លា បង្កាទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខមាភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្នុងយុទ្ធនាការបន្តបាញ់ថ្នាំសម្លាប់មូល នៅតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ចាប់ផ្តើមពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះតទៅ ដែលពិធីនេះធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២តុលនេះ...
ភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃទីមួយ នៃការចាប់ផ្ដើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដោយដំណើរការទៅដោយរលូន ប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។ ការស្ម័គ្រចិត្តរបស់យុវជនទាំងនេះ បង្ហាញពីការយល់ដឹង និងការទទួលខុសត្រូវរបស់យុវជន ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ...
បន្ទាយមានជ័យ៖ ទោះបីជាអាកាសធាតុ ចាប់ផ្តើមរាំងភ្លៀងយ៉ាងណាក្តី ប៉ុន្តែជំនន់ទឹកភ្លៀងនៅតែបន្តជន់លិច និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅ ដីស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ជាក់ស្តែង នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ និងការខូចខាតផ្លូវក្រវាត់ក្រៅ (តភ្ជាប់ពីឃុំឫស្សីក្រោក...
បន្ទាប់ពីរកបានបេក្ខភាពទាំង ១០រូប ក្នុងការប្រកួតវីដេអូទេសចរណ៍«ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» សារព័ត៌មាន ត្នោត និង ក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីជួបពិភាក្សាជាមួយបេក្ខជនទាំង ១០រូប ដើម្បីទទួលបានប្រធានបទសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ និងទទួលបានការណែនាំ (Guidelines) ពីគណៈកម្មការវាយតម្លៃទាំង ៣រូប នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅ ក្រសួងទេសចរណ៍។ កិច្ចជួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី...
បន្ទាយមានជ័យ ៖ គ្រោះមហន្តរាយទឹកជំនន់បានវាយប្រហារ ស្រុកមង្គលបូរីយ៉ាងកំហុក ដោយបង្ខំឱ្យប្រជាពលរដ្ឋចំនួន ៥៨៧ គ្រួសារ ត្រូវលះបង់ផ្ទះសម្បែងរត់ភៀសខ្លួនជាប្រញាប់ មកជ្រកកោននៅទីទួលសុវត្ថិភាព ក្នុងផ្សារបូរីជ័យ២ ឃុំឫស្សីក្រោក ដើម្បីគេចចេញពីការលិចលង់ យ៉ាងគំរាមកំហែង ។ ប្រឈមមុខនឹងស្ថានភាពអាសន្ននេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងលោកជំទាវ ម៉ៅ...
កំពង់ធំ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំមន្ត្រីក្រោមឱវាត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលអតីតៈយុទ្ធជនចំនួន ៧គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈសមាគមន៍អតីតយុទ្ធជន ស្ថិតនៅចំណុច៧៥ ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងនាំយកអំណោយស្បៀងអាហារ...
កំពង់ធំ ៖ នៅព្រឹកថ្ងៃ សុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ដែលជាថ្ងៃកាន់បិណ្ឌទី ៦ នៃរដូវកាលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអំពាវនាវ ដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចែករំលែកព័ត៌មាន ឯកសារអត្តសញ្ញាណ (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន) ជាសាធារណៈលើបណ្តាញសង្គម។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី ក្នុងរយៈពេលកន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះរូបថតឯកសាររបស់ខ្លួន រួមមាន សំបុត្រកំណើត...
បរទេស៖ ក្រុមហ៊ុនលក់រាយយក្សរបស់ជប៉ុនគឺ Aeon កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មនៅក្នុងប្រទេសវៀតណាម ដោយមានផែនការបើកដំណើរការផ្សារទំនើបចំនួន ៣០០ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៣០ នៅទូទាំងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា យោងតាមផែនការអាជីវកម្មរយៈពេលមធ្យមរហូតដល់ខែមីនា ឆ្នាំ២០៣១ ក្រុមហ៊ុន Aeon មានគោលបំណងរកចំណូលពីប្រតិបត្តិការឱ្យបានជាង ៣០០ ពាន់លានយ៉េន...
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសពីការប្រើប្រាស់ជាលើកដំបូងនៅក្នុងសមរភូមិ នូវមីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រ FP-7 ដែលផលិតឡើងក្នុងស្រុក។ លោក ហ្សេឡិនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «មីស៊ីលបាលីស្ទីកយុទ្ធសាស្ត្ររបស់អ៊ុយក្រែន FP-7 និងការប្រើប្រាស់ក្នុងសមរភូមិជាលើកដំបូង។ សូមអរគុណចំពោះលទ្ធផលនេះ» ដោយភ្ជាប់មកជាមួយនូវវីដេអូមួយផងដែរ។ លោក បានបន្ថែមថា មីស៊ីលនេះនឹងឈានចូលដល់ដំណាក់កាលផលិតកម្ម។...