ភ្នំពេញ៖ នៅឆ្នាំ២០២៧ បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារក្នុងម្នាក់ក្នុងមួយខែ ដោយរួមបញ្ចូលប្រាក់ឈ្នួលអប្បបរមា២១២ដុល្លារ ប្រាក់រង្វាន់ធ្វើការទៀងទាត់១០ដុល្លារ និងប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ៩,៥ដុល្លារ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បងប្អូនកម្មករនឹងទទួលបានប្រាក់ឈ្នួលសរុបចាប់ពី២៣១,៥ដុល្លារ ដល់២៤២,៥ដុល្លារក្នុងមួយខែ ដោយមិនទាន់រាប់បញ្ចូលប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងទៀត ដូចជា ប្រាក់ថ្លៃអាហារចំនួន២...
ភ្នំពេញ ៖ កម្មករនិយោជិតនៅកម្ពុជាបានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបន្តយកចិត្តទុកដាក់លើជីវភាពរបស់ពួកគាត់ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧បន្ថែមទៀត ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមជាច្រើនក៏ដោយ ។ លោក សុខ ផានិត ធ្វើការងារនៅក្នុងរោងចក្រមួយនៅរាជធានីភ្នំពេញ បានចាត់ទុក ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់រាល់ឆ្នាំថា ជាការជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ កាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងផ្តល់ភាពកក់ក្តៅដល់កម្មករនិយោជិត ដែលកំពុងបំពេញការងារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ...
ភ្នំពេញ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាលើកដំបូង ក្រោមប្រធានបទ “រួមគ្នា សង្គ្រោះជីវិត” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ ជាន់ទី៩ នៃអគារទីស្តីការក្រសួងការងារ។ កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកផ្គត់ផ្គង់ឈាម សម្រាប់បំពេញតម្រូវការក្នុងការព្យាបាល និងជួយសង្គ្រោះជីវិតអ្នកជំងឺ និងកុមារ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ឡា វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយលោក តាំង សាំងហេង ប្រធានសមាគម និងលោក Sergey Kuryshev បុគ្គលិកជាន់ខ្ពស់នៃ GAZ Group...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាមិនទាន់មានអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ទេ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានអន្តរាគមន៍ចុះជួយប្រជាពលរដ្ឋទាន់ពេលវេលា។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ផ្តាំផ្ញើទៅកងកម្លាំង ប្រដាប់គ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋាន ដែលមានគ្រោះទឹកជំនន់ត្រូវយកអាយុជីវិតរបស់ប្រជាពលរដ្ឋជាធំ ក្នុងការជួយសង្គ្រោះជីវិតមុនគេ បន្ទាប់មកទ្រព្យសម្បត្តិ។ សម្តេចធិបតីបញ្ជាក់ថា...
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អង្គការយូនីសេហ្វ (UNICEF) មើលឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ថាអាចជាគំរូសម្រាប់ប្រទេសដទៃ។ នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិត Maha Damaj តំណាងអង្គការយូនីសេហ្វនៅកម្ពុជា ដែលទើបតែងតាំងថ្មី ក្នុងជំនួបជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃលក់រាយប្រេងឥន្ធនៈនៅ តាមស្ថានីយសម្រាប់ការអនុវត្ត ចាប់ពីវេលាម៉ោង ១រសៀលថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦តម្លៃប្រេងសាំង ៥ ១៥០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៥ ៦៥០ រៀលក្នុងមួយលីត្រ ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការបោះពុម្ភក្រដាសប្រាក់១០ម៉ឺន និង៥ម៉ឺនថ្មី ដើម្បីសោភ័ណ្ឌ ភាពសុវត្ថិភាព ការពារកុំឱ្យមានការក្លែងបន្លំ ក៏ជំនួសក្រដាសប្រាក់ចាស់ផងដែរ ។ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ការបោះក្រដាសប្រាក់ថ្មីនេះ ដើម្បីសោភ័ណភាព-សុវត្ថិភាព ដោយក្រដាសប្រាក់ថ្មី...
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways បានបញ្ជាក់ថា វ៉ាលីអ្នកដំណើរប្រមាណ ៥.៦០០ ត្រូវបានជាប់គាំងនៅអាកាសយានដ្ឋាន អន្តរជាតិសុវណ្ណភូមិ (Suvarnabhumi Airport) ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅទីក្រុងបាងកកបានបណ្តាល ឱ្យមានកង្វះខាតបុគ្គលិក។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនមានគោលដៅដោះស្រាយ ការកកស្ទះនេះឱ្យរួចរាល់ក្នុងរយៈពេល ៧២ម៉ោង នេះបើតាមការចេញផ្សាយពី VN Express ថ្ងៃទី១...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានប្រកាសពីការបង្កើតបញ្ជាការដ្ឋាន សង្គ្រាមស្វ័យប្រវត្តិថ្មីមួយ (Autonomous Warfare Command) ដែលផ្តោតលើបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត។ ស្របពេលជាមួយគ្នានេះ លោកបានបន្តរិះគន់យ៉ាងចាស់ដៃទៅលើវប្បធម៌ ‘Woke’ (ការផ្តោតលើភាពចម្រុះ និងសមធម៌យេនឌ័រ) ក្នុងជួរយោធា ដោយប្រកាសបង្កើនការកាត់បន្ថយ តំណែងមន្ត្រីយោធាជាន់ខ្ពស់ និងប្រើប្រាស់ពាក្យសម្តីប្រមាថទៅលើទាហានប្តូរយេនឌ័រផងដែរ...