ភ្នំពេញ ៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានអញ្ជើញចូលរួមពិធីបិទ សិក្ខាសាលាស្តីពីជំនាញឌីជីថល បញ្ញាសិប្បនិម្មិតដែលមានទំនួលខុសត្រូវ និងសន្តិសុខតាមអ៊ីនធើណេតរបស់មូលនិធិ APNIC និង Open Development Cambodia នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការគាំទ្រ...
បន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះ បានប្រកាសបិទចរាចរណ៍ យានយន្តធុនធំជាបន្ទាន់ លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពី គ.ម ៣៤០+០០០ ដល់ គ.ម ៣៦១+៨៥០ (អូរស្ងួត – ផ្លូវវាងក្រុងទឹកថ្លា)។ វិធានការអាសន្ននេះ ធ្វើឡើងបន្ទាប់ពីជំនន់ទឹកភ្លៀង...
ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី១១ ស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារ» សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សរុបប្រមាណ ៦០នាក់ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ស្រ្តីម្នាក់ដែលមានឈ្មោះ សែម សុខគា ដែលបានអះអាងថា ខ្លួនមានបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង នៅតំបន់ភ្នំ១០០៥ មកចូលខ្លួនដោះស្រាយដោយភាពស្មោះត្រង់អត់មានចាប់ខ្លួនទេ ។ ថ្លែងចេញពីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅលើទឹកដីខេត្តពោធិ៍សាត់ គ្របដណ្តប់តំបន់អន្ទង់អាំង នៅលើភ្នំ១០០៥ សម្តេចធិបតី...
ទីក្រុងឡុងដ៍៖ ទីភ្នាក់ងារចារកម្ម MI5 របស់ព្រីតធេន កាលពីថ្ងៃពុធ បានចេញការព្រមានជាសាធារណៈដែលមិនធ្លាប់មានពីមុនមក ដោយបញ្ជាក់ថា អង្គការរបស់ចិនមួយ បានជាប់ពាក់ព័ន្ធនឹងការផ្តល់មូលនិធិ សម្រាប់ការស្រាវជ្រាវផ្នែកសិក្សាលើប្រធានបទសំខាន់ៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) ក្នុងនាមឱ្យភ្នាក់ងារសន្តិសុខរដ្ឋរបស់ទីក្រុងប៉េកាំង នេបើតាមការចេញផ្សាយពី CNN ថ្ងៃទី១ ខែតុលា ឆ្នាម២០២៦។ នៅក្នុងសេចក្តីប្រកាស “ការព្រមានពីការស៊ើបការណ៍សម្ងាត់ ទីភ្នាក់ងារ...
សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី នឹងផ្តល់ប្រាក់ត្រឡប់មកវិញ (Rebates) លើវិក្កយបត្រទឹកភ្លើងក្នុងទំហំទឹកប្រាក់ពី ១១០ ទៅ ១៩០ ដុល្លារសិង្ហបុរី (ប្រមាណ ៧៨ ទៅ ១៤៨ ដុល្លារអាមេរិក) ជូនដល់ប្រជាពលរដ្ឋជាង ១លានគ្រួសារ ដែលរស់នៅក្នុងអគារស្នាក់នៅសាធារណៈ (HDB) ក្នុងខែតុលានេះ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយប្រចាំថ្ងៃ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន VN...
បាងកក៖ អាជ្ញាធរថៃបានឱ្យដឹងថា ទឹកជំនន់នៅទូទាំងប្រទេសថៃ បានបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់ និងប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក។ យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានឱ្យដឹងថា ទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន ២៩ និងទីក្រុងបាងកក ដោយប៉ះពាល់ដល់គ្រួសារជាង ១,១២លានគ្រួសារ និងប្រជាជនសរុបចំនួន ៣,១៩លាននាក់។ ទិន្នន័យផ្កាយរណបពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានរបស់ប្រទេសថៃ បានបង្ហាញថាផ្ទៃដីប្រហែល ១,៧១លានរ៉ៃ នៅតែទទួលរងការជន់លិចនៅទូទាំងប្រទេស។ លោក...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់បានព្រមានថា ការដែលអារ៉ាប់រួម (UAE) ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងមិននាំមកនូវលទ្ធផល “ល្អប្រសើរ” នោះទេ។ លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានលើកឡើងនៅក្នុងសារមួយនៅលើបណ្តាញសង្គម X ថា ដូចគ្នានឹងការអនុញ្ញាតឱ្យមានមូលដ្ឋានយោធាអាមេរិក ដែលមិនបាននាំមកនូវសន្តិសុខដល់អារ៉ាប់រួមនោះដែរ ការទទួលស្វាគមន៍លោក ណេតាន់យ៉ាហ៊ូ...
ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជា បានចេញមុខរិះគន់ធ្ងន់ៗចំពោះក្រុមប្រឆាំងនៅក្រៅប្រទេស ដែលព្យាយាមយកការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត មកធ្វើជាផលប្រយោជន៍នយោបាយដ៏ខ្មៅងងឹត និងមានចេតនាមិនចង់ឱ្យកម្មករមានការងារធ្វើ និងបង្កើនការវិនិយោគនៅកម្ពុជា។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានលើកឡើងថា ការរិះគន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសជុំវិញដំណើរការកំណត់ប្រាក់ឈ្នួលនេះ គឺជាចេតនាអាក្រក់ និងមិនចង់ឃើញកម្មករនិយោជិតមានការងារធ្វើ និងមិនចង់ឱ្យអ្នកវិនិយោគបរទេសមករកស៊ីនៅក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា៖«ខ្ញុំបានកត់សម្គាល់ឃើញថា ក្រុមប្រឆាំងក្រៅប្រទេស មិនដែលសាទរចំពោះអ្វីដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលនោះទេ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលនេះ ក៏ពួកគេនៅតែរិះគន់។ ការរិះគន់របស់ពួកគេ...
ភ្នំពេញ៖ ក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ការទប់ស្កាត់ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់” នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ដែលជាថ្នាក់ដឹកនាំក្រសួងការងារ តំណាងគ្រឹះស្ថាន ធីវេត អង្គការចលនាដើម្បីសុខភាពកម្ពុជា សិស្សានុសិស្ស និងយុវជន។ កម្មវិធីផ្សព្វផ្សាយនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក...