ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក Ishizuki Hideo ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធលើជំនាញស្វែងរកបញ្ហា និងការឆ្លើយតបទៅលើការរកឃើញករណីអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពនៅទីស្តីការក្រសួង និងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្តទាំង២៥ និងក្រុមការងារនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកស្រីរដ្ឋលេខាធិការប្រចាំការបានលើកឡើងថា សិក្ខាសាលានេះជាការបន្តចែករំលែកបទពិសោធលើជំនាញស្វែងរកបញ្ហា និងការឆ្លើយតបទៅលើការរកឃើញករណីអំពើហិង្សានិងការបៀតបៀនផ្អែកលើយេនឌ័រ។ បន្ទាប់ពីនេះ ក្រសួងនឹងបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការរៀបចំយុទ្ធនាការ១៦ថ្ងៃក្នុងឆ្នាំនេះ ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សា ស៊ុនមូន (SAH Soon Moon) អភិបាលស្រុកឆាងហឹង ខេត្តឆូលឡាណាមដូ នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការបញ្ជូនពលកររដូវកាលកម្ពុជាដើម្បីទៅធ្វើការនៅស្រុកឆាងហឹង” នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។...
នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៦, លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញវិនិយោគក្នុងភូមិភាគឦសាន លើកទី៧ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ដែលជាសមាជិកក្រុមការងារ ដើម្បីពិនិត្យ វាយតម្លៃលើការផ្តល់ការសម្របសម្រួល និងការលើកទឹកចិត្ត ដល់គម្រោងវិនិយោគចំនួន ២ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ការដាំដុះឈើដាំ (ដើមកៅស៊ូ, ដើមគរ,...
ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផលិតផលិតផលប្រកបដោយគុណភាព និងការទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់។ ត្រឹមរយៈពេលត្រឹមជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលបញ្ជាក់ពីគុណភាពរហូតដល់ ១០០ ដែលក្នុងនោះរួមមានមេដាយមាស និងពានពេជ្រ និងពានកិត្តិយសដ៏ខ្ពង់ខ្ពស់ Prize of the Jury 2026...
បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា...
ស្វាយរៀង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីច្រកទ្វារព្រំដែន រក្សាឥរិយាបថទន់ភ្លន់ មានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងអ្នកវិនិយោគ។ ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់នៅកម្ពស់ ៥ជាន់ នៃប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតនៅភូមិបាវិតកណ្តាល...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានចុះផ្សាយកាលពីថ្ងៃពុធថា កូរ៉េខាងជើងបានបញ្ជាឱ្យកងទ័ពប្រចាំការនៅតាមព្រំដែនរបស់ខ្លួន ត្រៀមចាត់ "វិធានការភ្លាមៗ និងដាច់ខាត" ប្រសិនបើកងកម្លាំងយោធាកូរ៉េខាងត្បូង មានសកម្មភាពណាមួយដែលគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កាលពីថ្ងៃអង្គារ សេនាប្រមុខកងទ័ពកូរ៉េខាងជើង លោក Pak...
ដេប៉ុក ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រារព្ធខួប២ឆ្នាំនៃការកាន់តំណែងរបស់លោកកាលពីថ្ងៃអង្គារ ទី២០ ខែតុលា ដោយរដ្ឋបាលរបស់លោកបានលើកឡើងពីវឌ្ឍនភាពលើការធានាសន្តិសុខស្បៀង និងឯករាជ្យភាពថាមពល ខណៈដែលមានការចោទសួរកាន់តែច្រើនឡើងជុំវិញនិរន្តរភាពនៃកម្មវិធីសុខុមាលភាពសង្គមដ៏ធំសម្បើមរបស់លោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ។ ចាប់តាំងពីឡើងកាន់តំណែងក្នុងខែតុលា ឆ្នាំ២០២៤ មក លោក...