ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បង្ហាញក្តីសង្ឃឹមថា អគ្គលេខាធិការមូលនិធិ WeLoveU Foundationរបស់កូរ៉េ នឹងពិនិត្យលទ្ធភាពអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជាដើម្បីពិចារណាពង្រីកគម្រោងជំនួយមនុស្សធម៌នៅប្រទេសកម្ពុជា។ ការលើកឡើងបែបនេះរបស់លោក ឃួន ផុនរតនៈ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Lee Seung-An អគ្គលេខាធិការមូលនិធិ WeLoveU Foundation នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿងបានធ្វើដឹកនាំការហោះហើរនៅពេលយប់ក្បែរព្រំដែនអ៊ីរ៉ង់ ដែលជាសកម្មភាពមួយអាចបង្កឱ្យជម្លោះផ្ទុះឡើងវិញ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា លោក Trey Yingst និពន្ធនាយកនៃសារព័ត៌មាន Fox News បាននិយាយកាលពីថ្ងៃទី ២០ ខែតុលាថា យន្តហោះចម្បាំងអ៊ីស្រាអែលបាន «ហោះឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយឆ្លងកាត់ដែនអាកាសនៃប្រទេសស៊ីរី...
ភ្នំពេញ ៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការទុកដាក់និងញែកសំណល់ប្លាស្ទិក នៅតាមគ្រឹះស្ថានសិក្សា» រវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។...
ពោធិ៍សាត់ ÷ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងលោក ពេជ្រ សុគន្ធ បានរួមដំណើរជាមួយ លោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការ និង ជានាយកគម្រោង ព្រមទាំងទីប្រឹក្សាគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP-JICA) បានចុះពិនិត្យស្ថានភាពផ្លូវ...
បរទេស៖ គេបានប្រកាសអំពីការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក (drone) នៅភាគខាងត្បូងនៃទីក្រុង St. Petersburg ភ្លាមៗបន្ទាប់ពីលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានមកដល់ទីក្រុងនេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីជម្លោះនៅអ៊ុយក្រែន។ ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើទីក្រុងនេះ...
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលការវាយប្រហារបន្ថែមទៀត ដោយក្រុមហ៊ូទី (Houthis) នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ជា ឱ្យមន្ត្រីការទូតមួយចំនួន និងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីស្ថានបេសកកម្មការទូតអាមេរិកនៅក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent សម្រាប់ការដឹកជញ្ជូន បានកើនឡើង ១,២៩ ដុល្លារ ឬ...
បរទេស៖ យោធាអាមេរិកបានចាប់ផ្តើមដកកងទ័ពចេញពីមូលដ្ឋានទ័ព នានាទូទាំងមជ្ឈិមបូព៌ាដោយស្ងាត់ៗ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងបញ្ជាឱ្យបុគ្គលិកការទូតចាកចេញ ពីបេសកកម្មជាច្រើននៅក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ NBC News។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា សកម្មភាពទាំងនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ហើយការដកទ័ពនេះស្រដៀងនឹងការរៀបចំដែលធ្វើឡើងដោយមន្ទីរបញ្ចកោណ និងក្រសួងការបរទេស មុនការវាយប្រហារលើកដំបូងរវាងសហរដ្ឋអាមេរិក...
បរទេស៖ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន កំពុងប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់ ទណ្ឌកម្ម ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី និងផ្លូវឆ្ពោះទៅរកសន្តិភាព។ ទន្ទឹមនឹងនេះ ភាពអាក់អន់ចិត្ត និងការបាត់បង់ទំនុកចិត្តរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏កំពុងធ្លាក់ចុះកាន់តែជ្រៅផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី២២...
ភ្នំពេញ ៖ មនុស្សរងរបួសចំនួន ២នាក់ និងបាត់បង់ជីវិតចំនួន ៣នាក់ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យ នៅចំណុចសិប្បកម្មធ្វើសាឡុង ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១:១០នាទីរំលងអធ្រាត្រ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ តុលា នេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការ អង្គភាពសម្របសម្រួល សហគ្រាសធុនតូច និងមធ្យម ជាច្រកចេញចូលតែមួយ ដែលធ្វើសកម្មភាព សម្របសម្រួលសេវាចុះបញ្ជី និងការស្នើសុំអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ នឹងជួយឱ្យធុរកិច្ចជន មិនចាំបាច់ធ្វើដំណើរទៅគ្រប់ក្រសួងស្ថាប័នឡើយ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ...