រឹកថ្ងៃទី ២២ ខែតុលា មហាសន្និបាតរំលឹកខួបទី ៩០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមចិនបានបើកធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ ។ សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមានដូចជា លោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang និងលោក Li Xi ព្រមទាំងលោក Han Zheng អនុប្រធានរដ្ឋចិនក៏បានអញ្ជើញចូលរួមមហាសន្និបាតលើកនេះដែរ ។ ពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតនេះ លោក Xi Jinping បានលើកឡើងថា ចាប់ពីខែតុលា ឆ្នាំ ១៩៣៤ ដល់ខែតុលា ឆ្នាំ ១៩៣៦ បក្សកុម្មុយនីស្តចិនបានដឹកនាំកងទ័ពក្រហមធ្វើមហាដំណើរដ៏អស្ចារ្យដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងនិងត្រូវបានចារក្នុងទំព័រប្រវត្តិសាស្ត្រ យើងបានកម្ទេចការតាមឡោមព័ទ្ធរបស់ទ័ពសត្រូវរាប់លាននាក់និងបានប្រកាសជាផ្លូវការថា៖ឧបាយកលរបស់ពួកប្រឆាំងនៃបក្សកុកម៉េងតាំងដែលចង់កំចាត់ចោលបក្សកុម្មុយនីស្តចិននិងកងទ័ពក្រហមត្រូវទទួលបរាជ័យទាំងស្រុង នេះជាការត្រួសត្រាយនិម្មាបនកម្មថ្មីនៃបដិវត្តន៍ដ៏ជោគជ័យរបស់ចិន ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ជ័យជម្នះនៃមហាដំណើរមិនមែនជាលទ្ធផលបានដោយចៃដន្យទេ ពោលគឺ វាសម្រេចបានដោយផ្អែកលើការដឹកនាំដ៏ត្រឹមត្រូវនៃបក្សកុម្មុយនីស្តចិន ឆន្ទៈបដិវត្តន៍ដ៏មុតមាំ ភាពឯករាជ្យម្ចាស់ការនិងការស្វែងរកការពិតនិងការទទួលបានការគាំទ្រពីប្រជាជនគ្រប់រូប ។ លោក Xi Jinping បានបន្តថា ការផ្សព្វផ្សាយស្មារតីមហាដំណើរដ៏អស្ចារ្យនិងដើរតាមផ្លូវ មហាដំណើរថ្មីឱ្យបានល្អ យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ជំនឿ ឧត្តមគតិនិងកម្មវត្ថុរបស់បក្សយ៉ាងមុតមាំ ចាំបាច់ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំមិនងាករេនិងបំពេញតម្រូវការរបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានល្អ យើងចាំបាច់ត្រូវហ៊ានធ្វើការតស៊ូប្រយុទ្ធដ៏អស្ចារ្យក្នុងបរិបទមានលក្ខណៈពិសេសនៃប្រវត្តិសាស្ត្រថ្មីជាច្រើន យើងចាំបាច់ត្រូវពន្លឿនការកសាងកងទ័ពប្រជាជនឱ្យទៅជាកងទ័ពលំដាប់ពិភពលោក យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សនិងបង្កើនការកសាងបក្សដើម្បីធានាជាក់លាក់ថា បក្សកុម្មុយនីស្តចិនជាស្នូលនៃការដឹកនាំដ៏រឹងមាំនៃបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនជាប់រហូត សំដៅធ្វើការតស៊ូដោយឥតឈប់ឈរដើម្បីជំរុញការកសាងប្រទេសដ៏ខ្លាំងក្លានិងបុព្វហេតុនៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕
ភ្នំពេញ៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំ គ.ជ.ប ប្រតិទិននៃការជ្រើសរើសការតែងតាំង ការបណ្តុះបណ្តាលមន្រ្តី បុគ្គលិក និងផែនការតម្រូវការ ធនធានមនុស្ស...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍រថយន្តធុនតូច និងធុនធំគ្រប់ប្រភេទ នៅលើកំណាត់ ផ្លូវខេត្តលេខ១៥ ១អា ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាឮ ខេត្តកណ្តាល ជាបណ្តោះអាសន្ន។ បើតាមសេចក្ដីជូនដំណឹង, ស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើង យ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវខេត្តលេខ...
កំពត ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានគណៈកម្មការជំរឿន បានជំរុញឱ្យខេត្តកំពតបន្តអភិវឌ្ឍ សមិទ្ធផលថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងការប្រកួតប្រជែង ។ ក្នុងឱកាសអញ្ជើញ បើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានភូមិភាគនិរតី នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ឧត្តមានុវត្តន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាគ្រឹះនៃភាពរីកចម្រើន និងចីរភាព។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តសៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងថា ដើម្បីជំរុញឱ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រែក្លាយជាប្រព័ន្ធមួយស្របតាមបទដ្ឋាន និងឧត្តមានុវត្តន៍អន្តរជាតិ ដោយផ្លាស់ប្តូរប្រព័ន្ធថវិកាដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិច របស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ។ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី៧៧ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា បង្ហាញជូនកិច្ចប្រជុំលើកទី៧៧ រួមមាន ៖ ការពង្រឹងការថែទាំសុខភាពបឋម...
ភ្នំពេញ ៖ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ MV. VIKING VENUS ដឹកភ្ញៀវទេសចរណ៍ចំនួន ៨៥៦ នាក់បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។ នាវាទេសចរណ៍អន្តរជាតិនេះ មានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ...
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំក្រុមការងារគណៈកម្មការ និងមេប្រយោគ សម្រាប់ការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ...
ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ILO បានរៀបកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងស្តីពី ការការពារសិទ្ធិស្រ្តី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារនៅក្នុងប្រទេសកម្ពុជា (PROTECT) នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពីលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ នៃសហភាពអឺរ៉ុប (EU) លោកស្រី Sophia Kagan...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានហៅលោក អ៊ុំ សំអាន ថា ជា «អ្នកក្លាហានដើរស្រាតខោលើកពានជ័រ» ។ ការលើកឡើងបែបនេះរបស់សម្តេចធិបតី ដោយសារសម្តេចអះអាងថា ពីព្រោះតាមរយៈអ្វីដែលលោក អ៊ុំ សំអាន បាននិយាយរយៈពេលពីរសប្តាហ៍ចុងក្រោយនេះអំពីការចោទប្រកាន់រាជរដ្ឋាភិបាលថា បានកាត់ដីនៅបង្គោលព្រំដែនលេខ៥២និង៥៩ទៅឱ្យភាគីថៃ បានបង្ហាញច្បាស់ថា លោក...