ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ រដ្ឋបាលស្រុកក្រគរ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀននូវបច្ចេកទេសថែទាំ ព្រមទាំងតែងដើមឈើលម្អតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈឱ្យកាន់តែមានភាពស្រស់ស្អាត មានរបៀបរៀបរយ បង្កើតបរិស្ថានបៃតង សណ្តាប់ធ្នាប់ល្អ ធានាសុវត្ថិភាពចរាចរណ៍...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានដឹកនាំសហការីទៅពិនិត្យការសាងសង់អគារសិក្សា មួយខ្នងមានចំនួន ៦ បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោក រស់ ផារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «មហោស្រពប្រឡងចម្រៀងបុរាណ និងសម័យ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦» និងប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភី បន្ទាប់ពីដំណើរការប្រកួតប្រជែងរយៈពេល២ថ្ងៃ នៅសាលប្រជុំរំដួល ខេត្តត្បូងឃ្មុំ។ លោក...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំវេទិកាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ...
បរទេស៖ កោះតៃវ៉ាន់បានចេញការព្រមាន សម្រាប់តំបន់ដីគោកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយឈ្មោះថា «ចម្ពី» (Champi) កំពុងតែខិតជិតមកដល់ ។ ហេតុការណ៍នេះ បានបណ្តាលឱ្យមានការលុបចោលជើងហោះហើរជាង ២០០ ជើងនៅក្នុងតំបន់ និងបង្ខំឱ្យមានការកែសម្រួល លើសមយុទ្ធយោធា ដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិក និងជប៉ុនផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា យោងតាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៨: ០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំរួមមាន: ១.ផ្សព្វផ្សាយរបាយការណ៍ការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ខែតុលា...
💡 ទ្រព្យសម្បត្តិមិនមែនមានត្រឹមតែការរកប្រាក់បានច្រើននោះទេ ប៉ុន្តែគឺជាការយល់ដឹង ការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ និងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ។ យើងមានកិត្តិយសសូមណែនាំវាគ្មិនពិសេសទាំង ៣ រូប ដែលនឹងនាំមកនូវចំណេះដឹង បទពិសោធន៍ និងទស្សនៈដ៏មានតម្លៃពីពិភពហិរញ្ញវត្ថុ និងការកសាងទ្រព្យសម្បត្តិ៖ 🔹 កញ្ញា Keo Yuvady — ស្ថាបនិក Your Guiding Star Accounting...
មហាដំណើររបស់បក្សកុម្មុយនិស្តចិន ដែលបានប្រព្រឹត្តទៅចន្លោះឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅ និងជាមរតកស្មារតីដ៏មានគុណតម្លៃមិនត្រឹមសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ សម្រាប់មនុស្សជាតិដែលត្រូវបានកត់ត្រាយ៉ាងប្រត្យក្សនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ស្មារតីមហាដំណើរបានបង្ហាញពីភាពអង់អាច ការតស៊ូ សាមគ្គីភាព និងការប្តេជ្ញាចិត្ត ចំពោះគោលដៅរួម ។ នៅឆ្នាំ២០២៦ ក្នុង ឱកាសខួបលើកទី៩០ នៃជ័យជម្នះមហាដំណើរ ការរំលឹកប្រវត្តិសាស្ត្រនេះមិនត្រឹមតែជាការឈ្វេងយល់អំពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាការពិចារណាអំពីប្រភពកម្លាំងចិត្តដែលជំរុញប្រទេសចិនឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគត។ មហាដំណើរគឺជាឫសគល់នៃជ័យជម្នះក្នុងការដឹកនាំប្រជាជនចិនឱ្យក្លាយជាម្ចាស់ការលើវាសនាប្រទេសជាតិ ហើយស្មារតីមហាដំណើរក៏ជាឫសកែវនៃការរក្សាគោលជំហរ និងគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន ក្នុងការបម្រើប្រជាជន និងជំរុញការរីកចម្រើនរបស់ប្រទេសចិន ។ ស្មារតីនេះបានបន្តឆ្លុះបញ្ចាំងតាមរយៈការកែទម្រង់ ...
អ្នកសរសេរប្លុកជនជាតិអាមេរិកម្នាក់បានបង្ហោះសារលើបណ្តាទំនាក់ទំនងសង្គមថា"នៅ វេលាម៉ោង ១០និង៤០ នាទីយប់ ខ្ញុំដើរតែម្នាក់ឯងនៅតាមដងផ្លូវនៃទីក្រុងសៀងហៃ ខ្ញុំមានអារម្មណ៍សុវត្ថិភាព ១០០%"។ នៅពេលដែលគាត់ដើរតាមដងផ្លូវនៃទីក្រុងសៀងហៃនៅពេលយប់ជ្រៅ ហើយបានឃើញទិដ្ឋភាពអ្នកដំណើរទៅមកជាធម្មតាគ្មានការព្រួយបារម្ភគាត់មានអារម្មណ៍ថា "មិនគួរឱ្យជឿ"។ តាំងពីដើមឆ្នាំនេះមក “អារម្មណ៍សុវត្តិភាពបែបចិន”បាក្លាយជាការពិភាក្សាយ៉ាងច្រើននៅលើ បណ្តាញទំនាក់ទំនងសង្គមនៅក្រៅប្រទេសដែលបានក្លាយជា“នាមប័ណ្ណ”ថ្មីរបស់ប្រទេសចិន។ “អារម្មណ៍សុវត្តិភាពបែបចិន” ដែលជនបរទេសកោតសរសើរ វាគឺជាជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចិន ។ ការរត់ហាត់ប្រាណនិងដើរយកខ្យល់អាកាសនៅពេលយប់គឺគ្មានកង្វល់អ្វីទេ ។ អ្នកអាចចេញទៅញ៉ាំអាហារសម្រន់នៅពេលណាដែលអ្នកចង់ទៅ អ្នកមិនចាំបាច់បារម្ភពីអ្នកណាទៅយកកញ្ចប់អីវ៉ាន់របស់អ្នកដែលដាក់នៅមាត់ទ្វារនោះទេ ។ ល។ ថ្មីៗកន្លងទៅនេះ របាយការណ៍ស្តីពីសន្ទស្សន៍សន្តិសុខសាធារណៈសកល (២០២៥-២០២៦)បាបង្ហាញឱ្យដឹងថា ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយដោយមានពិន្ទុនៃសន្ទស្សន៍សន្តិសុខសាធារណៈខ្ពស់បំផុត។ “សុវត្តិភាព”បានក្លាយជាលក្ខណៈពិសេសក៏លេចធ្លោមួយនៃ “អភិបាលកិច្ចរបស់ប្រទេសចិន”។...
ព្រឹកថ្ងៃទី ២២ ខែតុលា មហាសន្និបាតរំលឹកខួបទី ៩០ ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមចិនបានបើកធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ ។ សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមានដូចជា លោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang និងលោក Li Xi ព្រមទាំងលោក Han Zheng អនុប្រធានរដ្ឋចិនក៏បានអញ្ជើញចូលរួមមហាសន្និបាតលើកនេះដែរ ។ ពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតនេះ លោក Xi Jinping បានលើកឡើងថា ចាប់ពីខែតុលា ឆ្នាំ ១៩៣៤ ដល់ខែតុលា ឆ្នាំ ១៩៣៦ បក្សកុម្មុយនីស្តចិនបានដឹកនាំកងទ័ពក្រហមធ្វើមហាដំណើរដ៏អស្ចារ្យដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងនិងត្រូវបានចារក្នុងទំព័រប្រវត្តិសាស្ត្រ យើងបានកម្ទេចការតាមឡោមព័ទ្ធរបស់ទ័ពសត្រូវរាប់លាននាក់និងបានប្រកាសជាផ្លូវការថា៖ឧបាយកលរបស់ពួកប្រឆាំងនៃបក្សកុកម៉េងតាំងដែលចង់កំចាត់ចោលបក្សកុម្មុយនីស្តចិននិងកងទ័ពក្រហមត្រូវទទួលបរាជ័យទាំងស្រុង នេះជាការត្រួសត្រាយនិម្មាបនកម្មថ្មីនៃបដិវត្តន៍ដ៏ជោគជ័យរបស់ចិន ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ជ័យជម្នះនៃមហាដំណើរមិនមែនជាលទ្ធផលបានដោយចៃដន្យទេ ពោលគឺ វាសម្រេចបានដោយផ្អែកលើការដឹកនាំដ៏ត្រឹមត្រូវនៃបក្សកុម្មុយនីស្តចិន ឆន្ទៈបដិវត្តន៍ដ៏មុតមាំ ភាពឯករាជ្យម្ចាស់ការនិងការស្វែងរកការពិតនិងការទទួលបានការគាំទ្រពីប្រជាជនគ្រប់រូប ។ លោក Xi Jinping បានបន្តថា ការផ្សព្វផ្សាយស្មារតីមហាដំណើរដ៏អស្ចារ្យនិងដើរតាមផ្លូវ មហាដំណើរថ្មីឱ្យបានល្អ យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ជំនឿ ឧត្តមគតិនិងកម្មវត្ថុរបស់បក្សយ៉ាងមុតមាំ ចាំបាច់ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំមិនងាករេនិងបំពេញតម្រូវការរបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានល្អ យើងចាំបាច់ត្រូវហ៊ានធ្វើការតស៊ូប្រយុទ្ធដ៏អស្ចារ្យក្នុងបរិបទមានលក្ខណៈពិសេសនៃប្រវត្តិសាស្ត្រថ្មីជាច្រើន យើងចាំបាច់ត្រូវពន្លឿនការកសាងកងទ័ពប្រជាជនឱ្យទៅជាកងទ័ពលំដាប់ពិភពលោក យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់ការដឹកនាំរបស់បក្សនិងបង្កើនការកសាងបក្សដើម្បីធានាជាក់លាក់ថា បក្សកុម្មុយនីស្តចិនជាស្នូលនៃការដឹកនាំដ៏រឹងមាំនៃបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនជាប់រហូត សំដៅធ្វើការតស៊ូដោយឥតឈប់ឈរដើម្បីជំរុញការកសាងប្រទេសដ៏ខ្លាំងក្លានិងបុព្វហេតុនៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕