ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្នុងករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬបណ្ណសម្គាល់ខ្លួន គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ ឬក្លែងឯកសណ្ឋានសមត្ថកិច្ច ទៅចាប់ប្រជាពលរដ្ឋ គឺជាបទល្មើសព្រហ្មទណ្ឌ ។ ការលើកឡើងបែបលក្ខណៈជាសារចេញព្រមានរបស់រដ្ឋមន្រ្តីមហាផ្ទៃនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ក៏ព្រោះនៅតែករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ ឬក្លែងឯកសណ្ឋានសមត្ថកិច្ច...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចការទាមទារទឹកដី ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ សូម្បីមួយវិនាទីណាឡើយ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកប៉ែន បូណា ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍រំលឹកថា សម្តេច គឺជាមនុស្សតែម្នាក់គត់ ដែលមានវេទិកាចរចាច្រើនជាងគេ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ក្នុងឱកាសខួបលើកទី៣៥ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា បើក្រឡេកមើលទៅក្រោយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១...
ភ្នំពេញ ៖ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម។ ការលើកឡើងរបស់លោក ប្រាក់ សុខុន នាឱកាសអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរ ទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែតុលា...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទណ្ឌិតចំនួន ១៨២នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៥ ដើម្បីស្តារនីតិសម្បទា។ ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ...
បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការរៀបចំយន្តការគាំពារសន្តិសុខសង្គម និងរបបសោធននិវត្តន៍ឆ្នាំ២០២៧ ជូនដល់យោធិនចំនួន ៥៨រូប ដែលត្រូវដល់អាយុចូលនិវត្តន៍ ដើម្បីធានាថា គ្មានវីរយុទ្ធជនណាម្នាក់ត្រូវ «បោះបង់ចោល» ឡើយ។ ក្នុងពិធីដែលដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានរំលេចយ៉ាងច្បាស់...
បរទេស៖ ក្រុមហ៊ុន General Motors (GM) ដែលជាអតិថិជនធំបំផុត របស់រោងចក្រមួយ ក្នុងសហរដ្ឋអាមេរិកផលិតម៉ាញេទិកពីធាតុដីកម្រ សម្រាប់រថយន្តអគ្គិសនី បានលុបចោលកិច្ចព្រមព្រៀង ផ្គត់ផ្គង់រយៈពេលវែងជាមួយក្រុមហ៊ុនផលិតនោះ។ នេះបើយោងតាមឯកសារផ្លូវការ និងប្រភពមួយដែលដឹងពីស្ថានការណ៍នេះ ដោយបញ្ជាក់ថាភាគីទាំងពីរពេលនេះកំពុងស្ថិតក្នុងដំណើរការដោះស្រាយវិវាទតាមរយៈអាជ្ញាកណ្តាល។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ថា សកម្មភាពនេះបានបង្ហាញឱ្យឃើញពីបញ្ហាប្រឈមនានាដែលក្រុមហ៊ុនលោកខាងលិចកំពុងជួបប្រទះ ក្នុងការបង្កើតសមត្ថភាពផលិតធាតុដីកម្រនៅក្នុងស្រុក និងការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន...
បរទេស៖ ប្រទេសកាណាដា និង តួកគី ដែលជាសម្ព័ន្ធមិត្តក្នុងអង្គការណាតូ (NATO) បានលើកកម្ពស់ទំនាក់ទំនង របស់ខ្លួនទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូង ដោយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃព្រហស្បតិ៍។ ទំនាក់ទំនងនេះកើតឡើងនៅពេលដែលលោក Mark Carney កំពុងស្វែងរកដៃគូពាណិជ្ជកម្មសកលថ្មីៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។ យោតាមសារព័ត៌មាន Reuters...
បរទេស៖ ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអូឌីត គឺ Aramco បានណែនាំឱ្យបុគ្គលិកជម្លៀសខ្លួន ចេញពីទីស្នាក់ការកណ្តាល របស់ខ្លួននៅទីក្រុង Dhahran ដែលស្ថិតនៅជាប់ឈូងសមុទ្រពែក្ស ។ នេះបើតាមប្រភពចំនួន ៦ នាក់ដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលការប្រយុទ្ធគ្នា រវាងប្រទេសដែលជាអ្នកនាំចេញប្រេងឆៅធំជាងគេបំផុតក្នុងពិភពលោក និងក្រុមហ៊ូទី (Houthis) ក្នុងប្រទេសយេម៉ែន...
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម ចំនួន ៣២នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែន ធ្វើការងារ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ។...