ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថា ក្នុងវិស័យហិរញ្ញប្បទាន រាជរដ្ឋាភិបាលបានបង្កើតយន្តការពិសេសជាច្រើន ដើម្បីគាំទ្រ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងសិប្បកម្មជាច្រើនទៀតបានចូលរួមយ៉ាងសកម្មក្នុងការកែច្នៃផលិតផលកសិកម្ម ការផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ សិប្បកម្ម៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នាពេលកន្លងមក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា សហគ្រាសធុនមីក្រូ តូច និងមធ្យមត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រមាណជា ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី៧០% នៃការងារក្រៅវិស័យកសិកម្ម៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និង មធ្យមមិនមែនទើបចាប់ផ្ដើមនោះទេ គឺមានតាំងពីរាជរដ្ឋាភិបាល អាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មកម្ល៉េះ៕
បរទេស ៖ ប្រទេសហ្វីលីពីនកំពុងស្វែងរកលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកោះតៃវ៉ាន់ លើការការពារខ្សែខ្សែ កាបក្រោមបាតសមុទ្រ និងការទប់ទល់នឹងសកម្មភាព “តំបន់ប្រផេះ” (Gray-zone) ទោះបីជាទីក្រុងម៉ានីល នៅតែប្រកាន់ខ្ជាប់ នូវគោលនយោបាយ “ចិនតែមួយ” ដែលទទួលស្គាល់ទីក្រុងប៉េកាំង ជាផ្លូវការក៏ដោយ ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីការទូតជាន់ខ្ពស់ហ្វីលីពីនកាលពីថ្ងៃពុធ នេះបើយោងតាមការ ចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្លែងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម មានតួនាទីគន្លឹះ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣ នៅថ្ងៃទី២២ ខែតុលា...
បរទេស ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញបទបញ្ជា ឱ្យមន្ត្រីការទូតមួយចំនួន និងសមាជិកគ្រួសារ ចាកចេញពីបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈអាមេរិកក៏មានផែនការដកសមាជិកគ្រួសារមន្ត្រីការទូត ចេញពីបេសកកម្មផ្សេងៗទៀតនៅក្នុងតំបន់ផងដែរ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិកទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២២ ខែតុលាឆ្នាំ២០២៦។ បទបញ្ជាដកខ្លួននេះធ្វើឡើង បន្ទាប់ពីមានការវាយប្រហារក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានសម្លាប់មនុស្សយ៉ាង ហោចណាស់ម្នាក់ និង ៨នាក់ផ្សេងទៀតរងរបួស នៅឯអាកាសយានដ្ឋានអន្តរជាតិ King Fahd...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានអន្តរជាតិ Reuters ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានទទួលជួបពិភាក្សាការងារជាមួយបេសកជន ពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានដោះលែងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួនតាំងពីឆ្នាំ២០២២ ទុកជាការបង្ហាញនូវសុច្ឆន្ទៈផ្នែកការទូតផងដែរ។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា យុទ្ធសាស្ត្រនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏មុតស្រួច ក្នុងការកសាងមូលដ្ឋានរឹងមាំជូនសហគ្រាស ដើម្បីអភិវឌ្ឍខ្លួនប្រកបដោយភាពធន់...