ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការបង្កើនការយល់ដឹង អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពដល់អតិថិជន សម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ ព្រមទាំងពង្រឹងយន្តការកិច្ចការពារអតិថិជន និងការដោះស្រាយបណ្តឹង តវ៉ាសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទាំងមូល។ ការលើកឡើងជាសាធារណៈ នាពេលថ្មីៗអំពីបំណុលគ្រួសារ...
កំពង់ចាម ៖ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយកម្មវិធី ភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២០-២២ ខែតុលា) ស្តីពី «ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET» នាព្រឹកថ្ងៃទី២០ ខែតុលា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ទៅកាន់លោក អ៊ុំ សំអានថា ជំហររបស់សម្តេចមិនប្រែប្រួល ដែលហៅលោកមកចូលស្រុក ដោយអនុញ្ញាតឱ្យនាំយកឯកសារ និងភស្តុតាងទាំងឡាយ ដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង៥៩មកជជែកទល់មុខគ្នា ។ ក្នុងសារជាថ្មីរបស់សម្តេចធិបតី ជាលើកទី៤ នៅថ្ងៃទី២១ ខែតុលា...
បរទេស៖ ប្រទេសបារាំងនឹងដាក់ពង្រាយកងកម្លាំងយោធាដែលជំនាញខាងប្រឆាំងអំពើភេរវកម្ម ដើម្បីជួយគាំទ្រដល់កងកម្លាំងប៉ូលិស ក្នុងអំឡុងពេលនៃការតវ៉ាថ្មីមួយ ដែលគ្រោងនឹងធ្វើឡើងនៅទូទាំងប្រទេស ។ វិធានការនេះធ្វើឡើងស្របពេល ដែលរដ្ឋាភិបាលកំពុងរៀបចំប្រតិបត្តិការ សន្តិសុខទ្រង់ទ្រាយធំមួយ បន្ទាប់ពីបានកើតមានហេតុការណ៍ កុបកម្មដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានប្រកាសអំពីចំណាត់ការនេះកាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថា...
ភ្នំពេញ ៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន បាននិងកំពុងរីកចម្រើនយ៉ាងរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ។ ក្នុងវេទិកាអង្គរលើកទី១ នៃកិច្ចប្រជុំកំពូលលើកទី១ ស្ដីពីកិច្ចសហប្រតិបត្តិការអប់រំ និងទេសចរណ៍វប្បធម៌កម្ពុជា-ចិន លោកស្រីបណ្ឌិត គឹម សេដ្ឋានី បញ្ជាក់ថា ក្នុងទំនាក់ទំនងជាមិត្តភាពដែកថែបកម្ពុជា-ចិន កំពុងរីកចម្រើនយ៉ាងរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់អនុវត្តចាប់ថ្ងៃនេះ រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនោះ សាំងធម្មតាតម្លៃ ៥០៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៥៥៥០រៀលក្នុង ១លីត្រ៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការ ដើម្បីមនុស្សចាស់កម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅ ក្នុងភាពឯកកោឡើយ ក្នុងករណីមណុស្សចាស់មានការខ្វះខាតអ្វីមួយ ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌ នៅជិតបំផុត នោះអាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយឡើយ។ ការណែនាំបែបនេះរបស់លោក ឃួង...
“តាមការគណនាជាបឋម ផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល៣ត្រីមាសដើមឆ្នាំនេះមានចំនួនជាង ១០៧ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង ៤,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ បើមើលពីត្រីមាសនីមួយៗ ត្រីមាសទី១កើនឡើង៥,០ភាគរយ ត្រីមាសទី២កើនឡើង៤,៣ភាគរយ និងត្រីមាសទី៣ កើនឡើង៤,៥ភាគរយ ។” ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយរបាយការណ៍សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានលើកឡើងថា ក្នុងបរិការណ៍ខាងក្រៅដ៏ស្មុគស្មាញនិងប្រែប្រួល សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធ និងរក្សាការដំណើរការប្រកបដោយស្ថិរភាព ដែលបានបញ្ចេញជំនឿចិត្តនិងភាពប្រាកដប្រជាទៅកាន់ពិភពលោកដែលមានភាពរង្គោះរង្គើ ។ ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំ ទី១៥” ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំក្នុងចន្លោះពី៤,៥ភាគរយដល់៥ភាគរយ ទិន្នន័យប្រតិបត្តិការនៃត្រីមាសនីមួយៗនិងខែនីមួយៗសុទ្ធតែមានសារសំខាន់ណាស់...
ភ្នំពេញ ៖ លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(UN) បញ្ជាក់ថា ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវ តាមច្បាប់អន្តរជាតិ ។ ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធមហាប្រល័យ” នៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៅទីក្រុងញូវយ៉ក ថ្ងៃទី២០ ខែតុលា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងថា កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា-ថៃ បានផ្តល់នូវ វឌ្ឍនភាពជាក់ស្តែង ក្នុងការកសាងទំនុកចិត្ត និងធ្វើឱ្យគណៈកម្មការកាន់តែយល់ច្បាស់អំពីជំហររបស់កម្ពុជា។ ក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីលទ្ធផល នៃកិច្ចប្រជុំលើកទី២គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា-ថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ដែលបានបិទបញ្ចប់នាថ្ងៃទី១៨ ខែតុលា...