« អភិវឌ្ឍជនបទដែលស្នាក់នៅប្រកបដោយផាសុកភាព ងាយស្រួលប្រកបអាជីព ស្រស់ស្អាត សុខដុមរមនា ដោយផ្អែកលើលក្ខណ្ឌពិសេសក្នុងតំបន់ ខិតខំធ្វើការឱ្យប្រជាកសិករមានជីវភាពកាន់តែមានសុភមង្គលនិងកាន់តែល្អបវរ»-- នេះជាប្រសាសន៍សំខាន់របស់លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិន។ កោះ ស៊ី តាវ នៃក្រុងសានយ៉ា (Sanya West Island ) ជាកោះទេសចរណ៍មួយក្នុងខេត្តហៃណាន ដែលមានជនជាតិដើមភាគតិចរស់នៅ ដែនទឹកជុំវិញជាតំបន់ការពារធម្មជាតិនៃផ្កាថ្មប៉ប្រះទឹកថ្នាក់ជាតិចិន និងជាទីមុជទឹកកម្សាន្តដ៏ល្បីដែលទទួលស្គាល់ជាសកល។ ទឹកសមុទ្រមានសភាពថ្លាឈ្វេង ខ្សាច់ឆ្នេរទន់ម៉ដ្ឋ ដើមដូងរេរាតាមខ្យល់ ឆ្នេរសមុទ្រមានថ្មចោតច្រើន ពិភពក្រោមបាតសមុទ្រមានជីវចម្រុះ ជាតំបន់សំខាន់នៃការអភិរក្សភាពជីវៈចម្រុះ។ នេះជាកោះតូចមួយ ដែលមានទំហំប្រហែលនឹងកោះពេជ្រនៃក្រុងភ្នំពេញ ។នៅទីនេះ រលកសមុទ្រចិនខាងត្បូងបោកបក់មកលើទូកឈើតូចៗរបស់អ្នកភូមិ ។ កាលពីសម័យមុន អ្នកភូមិបានប្រមូលយកផ្កាថ្ម លាយជាមួយដីក្រហម ដើម្បីសាងសង់ផ្ទះ ។ផ្ទះបុរាណដែលមានប្រវត្តិសាស្ត្រជាង៤០០ឆ្នាំ បច្ចុប្បន្នបានក្លាយជាគោលដៅទេសចរណ៍សំខាន់មួយនៃវប្បធម៌អ្នកនេសាទនៃខេត្តហៃណាន។ សូម្បីនៅរដូវកាលមានទេសចរតិចនៅទូទាំងប្រទេស ក៏នៅតែមានអ្នកទេសចរជាច្រើនមកទីនេះ មើលផ្សោតលោតចេញពីទឹក ។ ក្នុងចំណោមកោះ ប្រជុំកោះ និងថ្មប៉ប្រះទឹកជាច្រើនដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តហៃណាន កោះ ស៊ី តាវ នៃក្រុងសានយ៉ាជាកោះដែលមានទេសចរច្រើនបំផុត អ្នកភូមិប្រហែល៤ពាន់នាក់ បានទទួលភ្ញៀវទេសចរចំនួនរាប់ពាន់ ឬ ជាងមួយម៉ឺននាក់ជារៀងរាល់ថ្ងៃ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានកៀរគរការវិនិយោគទុននៅកោះតូចនេះ ដើម្បីជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ដែលជំរុញការបង្កើនប្រាក់ចំណូលគ្រួសារអ្នកភូមិឱ្យកើនឡើងប្រាំដង អ្នកនេសាទរស់ក្នុងជីវិតបែបទាន់សម័យ អ្នកភូមិជាច្រើនបានប្រកបអាជីពជាអ្នកបើកទូកទេសចរណ៍ អ្នកបើករទេះភ្លើងកម្សាន្ត មគ្គុទ្ទេសក៍ទេសចរណ៍ គ្រូបង្វឹកការមុជទឹក និងគ្រូបង្កាច់ការជីកយកគ្រឿងសមុទ្រតាមឆ្នេរជាដើម ។ ក្នុងភូមិឥឡូវមានផ្ទះសំណាក់ល្អៗជាង ១៥០ កន្លែង ភោជនីយដ្ឋានជាង ៨០ កន្លែង ។ ការអភិរក្សប្រព័ន្ធអេកូឡូស៊ីយ៉ាងតឹងរ៉ឹង កែសម្រួលហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អនិងទំនើប ខិតខំស្វែងរកមធ្យោបាយជួយបង្កើនប្រាក់ចំណូលជូនចំពោះកសិករ បានធ្វើឱ្យកោះ ស៊ី តាវ នៃក្រុងសានយ៉ាក្លាយជាគំរូមួយនៃការស្តារនិងអភិវឌ្ឍភូមិអ្នកនេសាទរបស់ប្រទេសចិន៕
នៅថ្ងៃទី១៩ ខែតុលា របាយការណ៍សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ត្រូវបានចេញផ្សាយ៖ យោងតាមការគណនាជាបឋម ក្នុងរយៈពេល៣ត្រីមាសដើមឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសចិនបានឈានដល់ជាង១០៧ទ្រីលានយន់ប្រាក់ចិន បើគិតតាមតម្លៃថេរបានកើនឡើង៤,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេសBBC ទីភ្នាក់ងារសារព័ត៌មានReutersនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានវាយតម្លៃព្រមៗគ្នាថា "កំណើនលឿនជាងមុននៅក្នុងត្រីមាសទី៣" "កំណើនក្នុងត្រីមាសទី៣លើសពីការរំពឹងទុក"។ល។ តាមការពិនិត្យមើលរបាយការណ៍នេះឱ្យកាន់តែច្បាស់បានបង្ហាញពីចំណុចលេចធ្លោចំនួនបួននៃសេដ្ឋកិច្ចចិន៖ ដំណើរការប្រកបដោយស្ថិរភាព កម្លាំងចលករឆ្ពោះទៅរកការវិត្តថ្មី រចនាសម្ព័ន្ធកាន់តែប្រសើរឡើង គុណភាពនិងប្រសិទ្ធភាពកាន់តែល្អ។ និយាយជារួម អត្រាកំណើន៤,៦%ក្នុងរយៈពេលបីត្រីមាសដំបូងគឺសមស្របនឹងគោលដៅតាមការរំពឹងទុកសម្រាប់សេដ្ឋកិច្ចពេញមួយឆ្នាំ និងបានជាប់ចំណាត់ថ្នាក់នាំមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅទូទាំងពិភពលោក។ ក្នុងរយៈពេល៣ត្រីមាសដំបូង កំណើនសេដ្ឋកិច្ចបានឈានដល់៥,៧ទ្រីលានយន់ប្រាក់ចិន ដែលជាការកើនឡើងច្រើនបំផុតក្នុងរយៈពេលដូចគ្នាក្នុងរយៈពេល ៥ឆ្នាំកន្លងមក។ ជាពិសេស ក្នុងរយៈពេលបីត្រីមាសដំបូង តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៥.៣%...
នៅថ្ងៃទី១៧ និងថ្ងៃទី១៩ខែតុលា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានទៅដាក់សំណែននិងចូលបច្ច័យនៅស្តូបយ៉ាស៊ូគូនី ។ ក្រៅពីនេះ មន្ត្រីនៃគណៈរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសេរីប្រជាធិបតេយ្យជប៉ុនជាច្រើនរូបក៏បានទៅសែនស្តូបយ៉ាស៊ូគូនីផងដែរ ។ នៅក្នុងឆ្នាំពិសេសដែលជាខួបទី៨០ឆ្នាំនៃការបើកសវនាការជំនុំជម្រះនៅក្រុងតូក្យូ អ្នកនយោបាយជប៉ុនបានទៅ“គោរពវិញ្ញាណក្ខន្ធ”នៅស្តូបយ៉ាស៊ូគូនីជាបន្តបន្ទាប់ ដែលបានលាតត្រដាងចេតនាអាក្រក់ស្មោកគ្រោកក្នុងការដោះសារឧក្រិដ្ឋជនសង្គ្រាមការឈ្លានពាននិងក្រាលផ្លូវសម្រាប់“ការធ្វើយោធូបនីយកម្មឡើងវិញ” ។ ដូចដែលអ្នកគ្រប់ៗដឹងជាទូទៅ ស្តូបយ៉ាស៊ូគូនីមិនមែនជាកន្លែងគោរពបូជាសាសនាធម្មតានោះទេ ប៉ុន្តែតាមការពិតគឺជា “ស្តូបឧក្រិដ្ឋជនសង្គ្រាម” ។ បន្ទាប់ពីជប៉ុនចុះចាញ់ ការជំនុំជម្រះក្រុងតូក្យូបានធ្វើឱ្យឧក្រិដ្ឋជនសង្គ្រាមទាំងនេះត្រូវផ្សារភ្ជាប់ជាមួយភាពអាម៉ាសនៃប្រវត្តិសាស្រ្តមនុស្សជាតិជារៀងរហូត ដោយផ្អែកលើភស្តុតាងដ៏ច្រើនសន្ធិកសន្ធាប់និងតក្កវិជ្ជាច្បាប់ដ៏រឹងមាំ ដែលបានគាំពារភាពសច្ចយុត្តិធម៌ និងបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ ។ ប៉ុន្តែដោយសារមូលហេតុប្រវត្តិសាស្ត្រ យោធានិយមជប៉ុនមិនត្រូវបានជម្រះបញ្ជីឱ្យជ្រះស្រឡះទេ ។ ទន្ទឹមនឹងកម្លាំងស្តាំនិយមជប៉ុនដែលខិតខំជំរុញ“ការកែតម្រូវនិយមខាងប្រវត្តិសាស្ត្រ” អ្នកនយោបាយជប៉ុនបានទៅសែនស្តូបយ៉ាស៊ូគូនីជាបន្តបន្ទាប់។ ធាតុពិតវាគឺចង់បដិសេធចំពោះសេចក្តីសម្រេចជាប្រវត្តិសាស្ត្រនៃសវនាការក្រុងតូក្យូនិងរំលោភបំពានយុត្តិធម៌អន្តរជាតិនិងសតិសម្បជញ្ញៈរបស់មនុស្សជាតិ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ កម្លាំងស្តាំនិយមជប៉ុនបានបន្តបំភ្លៃប្រវត្តិសាស្ត្រឈ្លានពាននិងបដិសេធចំពោះទំនួលខុសត្រូវនៃអំពើឈ្លានពានតាមរយៈមធ្យោបាយដូចជា ការកែបំភ្លៃសៀវភៅសិក្សានិងរៀបចំសកម្មភាពនយោបាយជាដើម ដើម្បីបំភ្លៃការឈ្លានពានប្រទេសអាស៊ីនានាថាជា...
បរទេស៖ ប្រទេសហ្វាំងឡង់កំពុងស្វែងរកការទិញមីនប្រឆាំងមនុស្សចំនួន ១ លានគ្រាប់។ ផែនការចំណាយប្រាក់ប្រហែល ១០០ លានអឺរ៉ូ (១១២ លានដុល្លារអាមេរិក) លើគ្រឿងផ្ទុះទាំងនេះ កើតឡើងបន្ទាប់ពីទីក្រុងហែលស៊ីនគី (Helsinki) និងបណ្តាប្រទេសក្នុងតំបន់ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង របស់អង្គការសហប្រជាជាតិមួយ ដែលហាមឃាត់ការប្រើប្រាស់មីនប្រភេទនេះ។ យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ សូមកុំចំណាកស្រុកដោយខុសច្បាប់ និងចាប់យកឱកាសការងារនៅក្នុងស្រុក ខណៈបច្ចុប្បន្នឱកាសការងារនៅកម្ពុជាមានជិត ៩ម៉ឺនកន្លែង។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរ ដែលបានត្រឡប់មកមាតុប្រទេស...
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្ពុជា បានប្រារព្ធទិវាស្តង់ដារពិភពលោក ឆ្នាំ២០២៦ ដោយរំលេចតួនាទីស្តង់ដារក្នុងការធានាគុណភាព និងសុវត្ថិភាពបរិក្ខារ ព្រមទាំងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល ដើម្បីគាំទ្រគោលដៅថាមពលស្អាត និងទ្រទ្រង់បានសម្រាប់មនុស្សគ្រប់រូប។ ទិវានេះប្រព្រឹត្តទៅក្រោមប្រធានបទ «ចក្ខុវិស័យរួមសម្រាប់ពិភពលោកប្រសើរជាងមុន៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ថាមពលស្អាត និងទ្រទ្រង់បាន»។ ថ្លែងក្នុងពិធីបើកទិវានេះ លោករដ្ឋមន្ត្រី ហែម...
ភ្នំពេញ ៖ កម្ពុជា បានស្វាគមន៍ចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈចែករំលែកបទពិសោធ និងជំនាញ ដើម្បីឱ្យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។ នេះជាការលើកឡើងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ (Gordan Grlić-Radman)...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា កម្ពុជាស្ថិតក្នុងចំណោម...
បរទេស៖ អគ្គរដ្ឋអាជ្ញានៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃចន្ទថា ចៅក្រមម្នាក់នៅក្នុងរដ្ឋនេះ បានចេញដីកាចាប់ខ្លួន អតីតប្រធានាធិបតីគុយបា លោក Raul Castro ដែលមានអាយុ ៩៥ ឆ្នាំ ។ វិធានការនេះបង្ហាញ ពីការកើនឡើងមួយកម្រិតទៀត នៃយុទ្ធនាការដាក់សម្ពាធ ដែលទីក្រុងវ៉ាស៊ីនតោន បានអនុវត្តអស់រយៈពេលជាច្រើនខែមកហើយ ប្រឆាំងនឹងទីក្រុងហាវ៉ាណា។ យោងតាមសារព័ត៌មាន...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារអ៊ីរ៉ង់ ដោយគ្មានការចូលរួមពីសហរដ្ឋអាមេរិក ប្រសិនបើចាំបាច់ ដោយលោកបានសន្យាថា នឹងផ្តួលរំលំរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ និងធ្វើឱ្យការវាយប្រហារជាមុន ជាគោលការណ៍ស្នូលនៃគោលលទ្ធិសន្តិសុខរបស់លោក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា សេចក្តីប្រកាសនេះកើតឡើង...