ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាលើកឡើងថា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា វិស័យអប់រំបាន និងកំពុងបន្តការអភិវឌ្ឍ តាមរយៈការពង្រឹង គុណភាពអប់រំនៅមូលដ្ឋាន។ យោងតាមលិខិតជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ លោកបណ្ឌិត Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជាបានគូសបញ្ជាក់ថា កំណើនគួរឱ្យកត់សម្គាល់ នៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីម៉ាឡេស៊ី បានឆ្លុះបញ្ចាំងពីទំនាក់ទំនង ជាភាពជាដៃគូដ៏រឹងមាំ និងទ្វេភាគីជាយូរអង្វែង ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី Malaysia-Cambodia Halal Forums ជាផ្លូវការនៅសណ្ឋាគារ Hyatt Regency...
ភ្នំពេញ៖ ការចុះកម្មសិក្សា នៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្លួនសម្រាប់ការចូលទីផ្សារការងារ។ លោក ជន វិចិត្រ ប្រធានផ្នែកជ្រើសរើសបុគ្គលិក និង បណ្តុះបណ្តាល នៃក្រុមហ៊ុន មីនេបៀ (ខេមបូឌា) បានឱ្យដឹងថា ក្រុមហ៊ុនបានសហការ ជាប្រចាំជាមួយគ្រឹះស្ថាន TVET...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា គ្រូបង្រៀនសតវត្សរ៍ទី២១ ត្រូវតែមានសមត្ថភាពចំនួន៣ចំណុច ជាគោលសំខាន់ៗគឺ ចំណេះដឹង គរុកោសល្យ និងប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទ «វេទិកាអន្តរជាតិស្តីពី ការអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១ លើកទី១» រដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់ថា គ្រូបង្រៀនត្រូវមានចំណេះដឹងច្បាស់លាស់លើមុខវិជ្ជាដែលបង្រៀន...
កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយលោក ថៀវ វ៉ាន់ណាម នាយកសាខា Metfone ខេត្តកំពង់ស្ពឺ។ ជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងកិច្ចការងារមួយចំនួនរវាងស្ថាប័នទាំងពីរ។ ជំនួបសំណេះសំណាលនេះក៏ជាឱកាសមួយសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងទំនាក់ទំនងការងារ និងបង្កើនកិច្ចសហការឱ្យកាន់តែល្អប្រសើរ សំដៅរួមចំណែកដល់ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព៕
កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការនិងលើកទិសដៅការងារបន្ត ព្រមទាំងកែសម្រួលចំណុចខ្វះខាត និងឈានទៅពង្រឹងលើការងារជំនាញ ឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ដោយមានការចូលរួមពីប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហានពាក់ពន្ធ័ចូលរួមផងដែរ ស្ថិតនៅសាលប្រជុំលោកមេបញ្ជាការ៕
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណទ្តិទី៤ នៅខណ្ឌចំការមន មានប្រជាពលរដ្ឋ២រូប ក្នុងចំណោម៥រូប បានលើកឡើងជាមតិ យោបល់ និងសំណូមពរ ដោយបានសម្តែងការពេញចិត្ត ចំពោះការដោះស្រាយរាល់បញ្ហារបស់អាជ្ញាធរ ពិសេសការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយ និងការផ្តល់សេវាផ្សេងៗទៀត។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខាងលើនេះ ត្រូវបានប្រារព្ធឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ នៅអាគារពិពណ៌កោះពេជ្រ ខណ្ឌចំការមន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ។ ការបង្ហាញការជឿជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសនអនុញ្ញាតឱ្យ លោក នាយឧត្តមសេនីយ៍ Antonio...
កំពង់ស្ពឺ÷ក្រុមប្រជាពលរដ្ឋ ដែលមានដីស្រែចម្ការនៅក្រោយភូមិតោពីឃុំរលាំងគ្រើល ស្រុកសំរោទង ខេត្តកំពង់ស្ពឺ ស្នើសុំអាជ្ញាធរខេត្ត និង មន្ទីរជំនាញពាក់ព័ន្ឋជួយអន្តរាគម៍សង្គ្រោះ ដំណាំស្រូវរបស់ពួកគាត់ បន្ទាប់ពីលោកមេភូមិ ស្ពានតោម្នាក់ បានដាក់ក្តានឹងខ្សាច់ទប់ទឹកដាក់ដៃ និងលបចាប់ត្រីបណ្តាលឱ្យលិចស្រូវនឹងចម្ការ។ ពលរដ្ឋលើកឡើងបែបនេះ បន្ទាប់ពីដំណាំស្រូវរបស់ពួកគាត់លិចទឹកចំនួន៤ថ្ងៃមកហើយ នៅចំណុចខាងក្រោយភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពួកគាត់បានឱ្យភ្នាក់ងារមជ្ឈមណ្ឌលដើមអម្ពិលដឹង នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២៦នេះថា ស្រូវរបស់ពួកគាត់ បានលិចទឹករយ:ពេលចំនួន៤ថ្ងៃ...
ភ្នំពេញ ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ ពីចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជា-វៀតណាម ដែលតែងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក។ការលើកឡើងបែបនេះ របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ត្រី ផាន វ៉ាន់ហ័ត អនុប្រធានស្នងការប្រយុទ្ធនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី១៩...