ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការជំទាស់យ៉ាងដាច់អហង្ការ ចំពោះចំណាត់ការថ្មីបំផុតរបស់សហរដ្ឋអាមេរិក ដែលបានបញ្ជាឱ្យទីភ្នាក់ងារស៊ីវិល សហព័ន្ធរបស់ខ្លួនបញ្ឈប់ការប្រើប្រាស់ផលិតផល និងសេវាកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុននានារបស់ចិន។ អ្នកនាំពាក្យក្រសួងបានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់សារៈសំខាន់ស្មើៗគ្នាទាំងលើការអភិវឌ្ឍ និងសន្តិសុខ ដោយធានាថាបច្ចេកវិទ្យា AI នៅតែមានសុវត្ថិភាព អាចគ្រប់គ្រងបាន និងអាចទុកចិត្តបាន។ ក្រុមហ៊ុន AI របស់ចិន តែងតែប្តេជ្ញាចិត្តផ្តល់ជូននូវសេវាកម្មដែលមានសុវត្ថិភាព...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ និងតំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស សរុបចំនួន ១៥រូប ដែលត្រៀមទៅសិក្សានៅប្រទេសចិន តួកគី រ៉ូម៉ានី និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងឱកាសនេះ លោកស្រីបានលើកទឹកចិត្ត...
បរទេស៖ ត្រាក់ទ័រជាច្រើនគ្រឿងដែលកំពុងរំកិលចូលទៅក្នុងទីក្រុង Gela នៅចុងខាងត្បូងនៃទ្វីបអឺរ៉ុប កំពុងលើកទង់ជាតិស៊ីស៊ីលី ដែលមានរូបមេឌូសា ជារូបជើងកោងបី និងកួរស្រូវសាលី ដែលជាការរំលឹកអំពីតួនាទីរបស់កោះនេះជាកន្ត្រកនំប៉័ងតាំងពីសម័យរ៉ូម៉ាំង។ ប៉ុន្តែកសិករមិនបាននាំមកនូវការប្រមូលផលទេ គឺពួកគេកំពុងតវ៉ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា ខណៈដែលតម្លៃប្រេងឥន្ធនៈដែលកំពុងកើនឡើងបានរឹតត្បិតថវិកាគ្រួសារ និងអាជីវកម្មនានាទូទាំងទ្វីបអឺរ៉ុប សម្ពាធលើការចំណាយលើការរស់នៅកំពុងជំរុញឲ្យមានភាពចលាចល និងផ្តល់សន្ទុះថ្មីដល់គណបក្សស្តាំនិយមជ្រុលមុនពេលបោះឆ្នោតនៅឆ្នាំក្រោយនៅក្នុងប្រទេសនានា រួមមានបារាំង អ៊ីតាលី...
ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, ឯកឧត្តម ឧត្តមនាវីឯក ទា គឹមតុល មេបញ្ជាការរងកងទ័ពជើងទឹក សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា...
ភ្នំពេញ ៖ កម្ពុជា បានដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញយុទ្ធសាស្ត្រនានា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជា ការជំរុញសហគមន៍ឱ្យមានភាពធន់ និងការរស់នៅដោយចីរភាព។ នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Amitabh Behar ប្រធានអង្គការអុកស្វាមអន្តរជាតិ (Executive Director of...
មណ្ឌលគិរី ៖ ប្រជាពលរដ្ឋប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែតុលា ដើម្បីស្នើសុំអាជ្ញាធរអនុញ្ញាត ឱ្យរែងមាសពីកាកសំណល់រ៉ែមាស នៅលើដីកម្មសិទ្ធិរបស់ពួកគាត់ និងទាមទារសំណងសមរម្យ ចំពោះផលប៉ះពាល់ ដែលអាចកើតមានពីគម្រោងស្តារអូរ និងបរិស្ថាន ។ ប៉ុន្តែ អាជ្ញាធរបញ្ជាក់ថា ការរែងមាសជាលក្ខណៈគ្រួសារនៅតំបន់នោះ មិនអាចអនុញ្ញាតបានទេ ដោយសារតំបន់នេះ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយក្រុមកាងារ និងតំណាងប្រតិភូយុវជនកម្ពុជានៃកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្តល់អនុសាសន៍ត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ ក្នុងពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលនាវា (Port-of-call) ជាលើកទី...
ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំ និង ធ្វើជាម្ចាស់ផ្ទះយ៉ាងអធិកអធមនូវ «វេទិកាសន្ទនា ស្តីពីការសម្របសម្រួលទេសចរណ៍ តាមបណ្តោយព្រំដែន និងការផ្គូផ្គងវិនិយោគទេសចរណ៍ទ្វេភាគីរវាង កម្ពុជា-ឡាវ» ការរៀបចំនេះ ធ្ វេីឡេីងក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ហួត ហាក់...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានចាប់ពីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់ឃុំ សង្កាត់ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រមាណជាង៣ពាន់លើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម...
ពោធិ៍សាត់ ៖ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកនៅតែបន្តរស់រវើក នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ជាក់ស្តែង ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលបន្ទប់រង់ចាំ សាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានបន្តទទួលថវិកាបរិច្ចាគជាបន្តបន្ទាប់ ពីសំណាក់សប្បុរសជន និងតំណាងក្រុមហ៊ុនឯកជន ដើម្បីចូលរួមចំណែកក្នុងដំណើរការសាងសង់អគារសង្គ្រោះបន្ទាន់ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។...