បរទេស៖ ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Principal Asset Management បានប្រកាសពីការត្រៀមខ្លួនក្នុងការបង្កើនសកម្មភាពកាន់តែសកម្មនៅក្នុងទីផ្សារអចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយជឿជាក់ថាបច្ចុប្បន្នអ្នកវិនិយោគនៅទូទាំងពិភពលោកកំពុងដាក់ទុនក្នុងកម្រិតទាបនៅឡើយ (Underweight) នៅក្នុងផ្នែកអចលនទ្រព្យការិយាល័យក្នុងតំបន់នេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី ខែតុលា ឆ្នាំ២០២៦ ។ លោក Richard Hill នាយកគ្រប់គ្រងជាន់ខ្ពស់...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី ដែលអាចជួយប្រជាពលរដ្ឋសន្សំសំចៃលើការចំណាយប្រចាំថ្ងៃ ងាយស្រួលប៉ាន់ប្រមាណថវិកាសម្រាប់ការធ្វើដំណើរ កាត់បន្ថយចំណាយលើការថែទាំមួយចំនួន និងរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។ លោករដ្ឋមន្ត្រីថ្លែងក្នុងកម្មវិធី Podcast «កញ្ចក់ទិព្វ» យប់ថ្ងៃទី១៩ តុលា ថា៖ «យើងឃើញថា អ្នកដែលប្រើប្រាស់យានយន្តអគ្គិសនី គាត់អាចគ្រប់គ្រងការចំណាយរបស់គាត់បានល្អជាងការដែលយើងប្រើប្រាស់ប្រេងឥន្ធនៈ ពីព្រោះតម្លៃសាកថ្មគឺអត់ប្រែប្រួលទេ ទោះបីជាប្រេងឡើងថ្លៃយ៉ាងម៉េច ប៉ុន្តែអគ្គិសនីកម្ពុជារបស់យើង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានប្រើប្រាស់ភាពចលាចលដោយហិង្សានៅប្រទេសបារាំង ជាអំណះអំណាងប្រឆាំងនឹងពួកប្រជាធិបតេយ្យ ក្នុងការតស៊ូរបស់លោក ដើម្បីការពារអាសនៈព្រឹទ្ធសភារដ្ឋ Kansas ដែលកាន់កាប់ជាយូរមកហើយដោយពួកសាធារណរដ្ឋ ប៉ុន្តែស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ទៅឱ្យគូប្រជែងនយោបាយរបស់លោក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា ការជួបជុំរបស់លោក ត្រាំ ក្នុងនាមលោក Roger...
ណៃរ៉ូប៊ី ៖ មនុស្សយ៉ាងហោចណាស់ ៧៣នាក់ បានបាត់បង់ជីវិត នៅពេលដែលយន្តហោះដ្រូនជាច្រើនគ្រឿងបានវាយប្រហារលើទីផ្សារមួយ ក្នុងតំបន់ជម្លោះ អាប៊ីយី (Abyei) ស្ថិតនៅតាមបណ្តោយព្រំដែនរវាងប្រទេសស៊ូដង់ខាងត្បូង និងស៊ូដង់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មានប្រចាំតំបន់រដ្ឋបាលរួមនេះ កាលពីថ្ងៃអង្គារ ដោយបានចោទប្រកាន់ថាកងទ័ពស៊ូដង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ទោះបីជាមិនទាន់មានភស្តុតាងបញ្ជាក់ក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។ លោក...
នៅថ្ងៃទី១៧ និងថ្ងៃទី១៩ខែតុលា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានទៅដាក់សំណែននិងចូលបច្ច័យនៅស្តូបយ៉ាស៊ូគូនី ។ ក្រៅពីនេះ មន្ត្រីនៃគណៈរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសេរីប្រជាធិបតេយ្យជប៉ុនជាច្រើនរូបក៏បានទៅសែនស្តូបយ៉ាស៊ូគូនីផងដែរ ។ នៅក្នុងឆ្នាំពិសេសដែលជាខួបទី៨០ឆ្នាំនៃការបើកសវនាការជំនុំជម្រះនៅក្រុងតូក្យូ អ្នកនយោបាយជប៉ុនបានទៅ“គោរពវិញ្ញាណក្ខន្ធ”នៅស្តូបយ៉ាស៊ូគូនីជាបន្តបន្ទាប់ ដែលបានលាតត្រដាងចេតនាអាក្រក់ស្មោកគ្រោកក្នុងការដោះសារឧក្រិដ្ឋជនសង្គ្រាមការឈ្លានពាននិងក្រាលផ្លូវសម្រាប់“ការធ្វើយោធូបនីយកម្មឡើងវិញ” ។ ដូចដែលអ្នកគ្រប់ៗដឹងជាទូទៅ ស្តូបយ៉ាស៊ូគូនីមិនមែនជាកន្លែងគោរពបូជាសាសនាធម្មតានោះទេ ប៉ុន្តែតាមការពិតគឺជា “ស្តូបឧក្រិដ្ឋជនសង្គ្រាម” ។ បន្ទាប់ពីជប៉ុនចុះចាញ់ ការជំនុំជម្រះក្រុងតូក្យូបានធ្វើឱ្យឧក្រិដ្ឋជនសង្គ្រាមទាំងនេះត្រូវផ្សារភ្ជាប់ជាមួយភាពអាម៉ាសនៃប្រវត្តិសាស្រ្តមនុស្សជាតិជារៀងរហូត ដោយផ្អែកលើភស្តុតាងដ៏ច្រើនសន្ធិកសន្ធាប់និងតក្កវិជ្ជាច្បាប់ដ៏រឹងមាំ ដែលបានគាំពារភាពសច្ចយុត្តិធម៌ និងបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ ។ ប៉ុន្តែដោយសារមូលហេតុប្រវត្តិសាស្ត្រ យោធានិយមជប៉ុនមិនត្រូវបានជម្រះបញ្ជីឱ្យជ្រះស្រឡះទេ ។ ទន្ទឹមនឹងកម្លាំងស្តាំនិយមជប៉ុនដែលខិតខំជំរុញ“ការកែតម្រូវនិយមខាងប្រវត្តិសាស្ត្រ” អ្នកនយោបាយជប៉ុនបានទៅសែនស្តូបយ៉ាស៊ូគូនីជាបន្តបន្ទាប់។ ធាតុពិតវាគឺចង់បដិសេធចំពោះសេចក្តីសម្រេចជាប្រវត្តិសាស្ត្រនៃសវនាការក្រុងតូក្យូនិងរំលោភបំពានយុត្តិធម៌អន្តរជាតិនិងសតិសម្បជញ្ញៈរបស់មនុស្សជាតិ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ កម្លាំងស្តាំនិយមជប៉ុនបានបន្តបំភ្លៃប្រវត្តិសាស្ត្រឈ្លានពាននិងបដិសេធចំពោះទំនួលខុសត្រូវនៃអំពើឈ្លានពានតាមរយៈមធ្យោបាយដូចជាការកែបំភ្លៃសៀវភៅសិក្សានិងរៀបចំសកម្មភាពនយោបាយជាដើម ដើម្បីបំភ្លៃការឈ្លានពានប្រទេសអាស៊ីនានាថាជា “ការរំដោះអាស៊ី” ហើយនិយាយបំផ្លើសថា ការបង្ខំយកស្ត្រីបម្រើផ្លូវភេទក្នុងកងទ័ពនិងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing គឺជា “រឿងប្រឌិតដែលគ្មានភស្តុតាងច្បាស់លាស់” ព្រមទាំងប្រកាសយ៉ាងកម្រោលថា...
តូក្យូ៖ យានអវកាសរបស់ប្រទេសជប៉ុន បានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ព្រះច័ន្ទមួយក្នុងចំណោមព្រះច័ន្ទរបស់ភពអង្គារ ដែលនេះគឺជាបេសកកម្មដំបូងបង្អស់ក្នុងពិភពលោកក្នុងការប្រមូលយកសំណាក ដើម្បីយកមកសិក្សាស្វែងយល់ពីប្រភពដើមនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើភពផែនដី នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមការចាក់ផ្សាយបន្តផ្ទាល់ដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានបង្ហាញថា គ្រាប់រ៉ុក្កែត H3 ដែលផ្ទុកយានរុករកព្រះច័ន្ទភពអង្គារគ្មានមនុស្សបើក (MMX) បានហោះឡើងទៅកាន់លំហអាកាសពីមជ្ឈមណ្ឌលអវកាស Tanegashima នៅវេលាម៉ោង...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងរូបថតថ្មីមួយចំនួន ដែលបង្ហាញពីសកម្មភាព របស់លោកកំពុងចុះពិនិត្យពិព័រណ៍សម្លៀកបំពាក់ និងស្បែកជើង។ ការបង្ហាញខ្លួននេះបានកើតឡើង បន្ទាប់ពីមានការអះអាងដែលមិនទាន់បានផ្ទៀងផ្ទាត់បានរីករាលដាលនៅលើអ៊ីនធឺណិតថា លោកបានជួបបញ្ហាហូរឈាមក្នុងខួរក្បាល ធ្លាក់ចូលក្នុងសភាពសន្លប់ ឬបានស្លាប់បាត់ទៅហើយ។ យោងតាមសារព័ត៌មាន FirstPost ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា រូបថតទាំងនេះត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ីស៊ូគិ តាជីម៉ា (Eisuke Tajima) ប្រធានការិយាល័យផ្នែកអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៃទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅកម្ពុជា។ ជំនួបនេះមានគោលបំណង ពិគ្រោះយោបល់កម្រិតប្រទេស ស្តីពីវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម,...
បរទេស៖ សមិទ្ធផលនេះកើតឡើងស្របពេលដែលក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិន កំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ចំពេលមានការរឹតបន្តឹងការនាំចេញដែលដឹកនាំដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Poat ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។ វិទ្យាស្ថានស្រាវជ្រាវ Damo Academy របស់ក្រុមហ៊ុន Alibaba Group Holding បានរាយការណ៍ពីការនាំចេញបន្ទះឈីបជាង ៦ពាន់លានគ្រឿង...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកស្វាគមន៍ចំពោះកិច្ចពិភាក្សាត្រីភាគីស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរ ទោះបីជាកាលបរិច្ឆេទ ឬទម្រង់នៃជំនួបនេះមិនទាន់ត្រូវបានឯកភាពគ្នាជាផ្លូវការនៅឡើយក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន មុនពេលចេញដំណើរទៅកាន់រដ្ឋ Kansas...