បរទេស៖ លោក Elon Musk បានបដិសេធថា លោកមិនបានបញ្ជាឱ្យក្រុមហ៊ុន SpaceX របស់លោក កំណត់ការប្រើប្រាស់សេវាកម្មទំនាក់ទំនងតាមផ្កាយរណប Starlink និង Starshield ដែលកងកម្លាំងអ៊ុយក្រែនប្រើប្រាស់សម្រាប់ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (drones) នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ថា មន្ត្រីអ៊ុយក្រែន និងមេបញ្ជាការនៅសមរភូមិមុខបាននិយាយថា...
បរទេស៖ តម្លៃទំនិញប្រើប្រាស់ នៅសហរដ្ឋអាមេរិកបានកើនឡើងក្នុងខែកញ្ញា ដោយសារតម្លៃប្រេងសាំងបានកើនឡើង ដែលបង្កផលប៉ះពាល់មួយទៀត ដល់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៣ ខែវិច្ឆិកា និងធ្វើឱ្យការដំឡើងអត្រាការប្រាក់ នៅចុងខែនេះត្រលប់មកវិញ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា របាយការណ៍សន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់ពីក្រសួងការងារ កាលពីថ្ងៃពុធបានបង្ហាញពីការកើនឡើង នៃសម្ពាធតម្លៃលើសពីថាមពល...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១% នៅថ្ងៃព្រហស្បតិ៍ ខណៈដែលវិនិយោគិនបានថ្លឹងថ្លែងរវាងហានិភ័យចំពោះការផ្គត់ផ្គង់ ដែលបង្កឡើងដោយការវាយប្រហារលើនាវាដឹកជញ្ជូននៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូនប្រេង តាមរយៈការបន្ធូរបន្ថយទណ្ឌកម្មលើនាវាទាំងនោះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦៤ ដុល្លារ ឬ...
បរទេស៖ មន្ត្រីផ្នែកដែនសមុទ្រ បានឱ្យដឹងកាលពីថ្ងៃពុធថា នាវាដឹកកុងតឺន័រមួយគ្រឿង និងនាវាដឹកទំនិញមួយគ្រឿងទៀត បានលិចនៅជិតច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា ការវាយប្រហារនៅជុំវិញផ្លូវទឹកនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយ ដោយភាគីអ៊ីរ៉ង់ បានលើកឡើងថា ខ្លួនកំពុងបង្កើនការវាយប្រហារ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ គឺជាមិត្តចាស់នៃប្រជាជនចិន និងចងចាំព្រះអង្គជារៀងរហូត។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានសរសេរយ៉ាងដូច្នេះថា <ថ្ងៃនេះជាថ្ងៃគម្រប់ខួប 14 ឆ្នាំសោយទិវង្គតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថានីយ៍ ទូរទស្សន៍ Town Full HDTV ស្ថាប័ន FIGHT CLUBBING របស់ប្រទេសអ៊ីតាលី និង DAZN រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ កម្រិតអន្តរជាតិ “ភិមានអាកាស BOOSTRONG KUN...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការងារ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។ នាឱកាសនោះ...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កអោយមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។ ជាក់ស្តែង កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់។ទី១មានឈ្មោះ ចាន់រ៉ា វ៉ាន់ឌី ភេទប្រុស អាយ១៧ឆ្នាំ មុខរបរបញ្ចូលហ្គាស...
ព្រះវិហារ ៖ ក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការ យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីតាមដានយ៉ាងយកចិត្តទុកដាក់ លើរាល់សកម្មភាព ចល័តរបស់ហ្វូងដំរីព្រៃ ក្នុងគោលបំណងបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្ស និង សត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ បានប៉ះពាល់ លើរោងស្នាក់នៅ បណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេាន់យ៉ាហ៊ូ បានឧ្យដឹងថា ការបើកការវាយប្រហារមុន ទៅលើប្រទេសអ៊ីរ៉ង់ នៅមុនការបោះឆ្នោតសភាថ្ងៃទី ២៧ ខែតុលា នឹងជារឿង «មិនសូវសមស្រប» សម្រាប់អ៊ីស្រាអែល ខណៈដែលលោកបានព្រមានអំពីលទ្ធភាពនៃការវាយប្រហារ មកលើប្រទេសនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ថ្លែងទៅកាន់វិទ្យុកងទ័ពអ៊ីស្រាអែល លោក ណេាន់យ៉ាហ៊ូ បានលេីកឡេីងថា ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងព្យាយាមបាញ់រ៉ុក្កែត...