ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញនឹងវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែន ដ៏មានសក្តានុពល និងឈានមុខគេមួយ នាពេលអនាគតសម្រាប់ប្រទេសកម្ពុជា ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធនៃប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន នាថ្ងៃទី៣ ខែមីនា...
ចិន ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម នៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត បានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា ការគ្រប់គ្រងដែនអាកាស របស់កម្ពុជា នៅតែមានសុវត្ថិភាព និងដំណើរការជាប្រក្រតី ទោះបីជាបច្ចុប្បន្នកំពុងផ្ទុះសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា មានការបិទដែន អាកាសជាបណ្តោះអាសន្ន នៅមជ្ឈិមបូព៌ាក៏ដោយ។ លោក ស៊ីន ចាន់សិរីវុត្ថា...
តេអេរ៉ង់៖ ទីប្រឹក្សាយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានឧ្យដឹងថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ នឹងមិនអនុញ្ញាត ឱ្យមានការនាំចេញប្រេងណាមួយ តាមរយៈច្រកសមុទ្រ Hormuz ទៀតនោះឡើយ។ លោក Ebrahim Jabbari ទីប្រឹក្សារបស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ ខណៈដែលព្រមានថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស នឹងចាត់វិធានការប្រឆាំងនឹងចលនាណាមួយ របស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.១៦០នាក់ទៀត បន្ដវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅមានពលរដ្ឋភៀសសឹកចំនួន ៤៨.១៧១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦...
បរទេស៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់កងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទ ហើយអ៊ីរ៉ង់នឹងបាញ់ទៅលើកប៉ាល់ណា មួយដែលព្យាយាមឆ្លងកាត់ច្រកនេះ, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា នេះគឺជាការព្រមានដ៏ច្បាស់លាស់បំផុត របស់អ៊ីរ៉ង់ចាប់តាំងពីបានប្រាប់កប៉ាល់នានាថា ខ្លួនកំពុងបិទផ្លូវនាំ ចេញនៅថ្ងៃសៅរ៍ ដែលជាចលនាមួយដែលគំរាមកំហែង ដល់ការស្ទះលំហូរប្រេង ដែលមានមួយភាគប្រាំនៃពិភពលោក...
បរទេស៖ កងកម្លាំងអ៊ីស្រាអែល បន្តការវាយប្រហារ របស់ពួកគេលើទីក្រុងតេអេរ៉ង់ និងបេរូត រួមទាំងការវាយប្រហារ លើប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ខណៈដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់លើសពី ៦០០ នាក់ ។ យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា អាជ្ញាធរអារ៉ាប៊ីសាអូឌីតនិយាយថា យន្តហោះគ្មានមនុស្សបើកពីរគ្រឿងបានវាយប្រហារស្ថានទូតអាមេរិកនៅទីក្រុងរីយ៉ាដ ដែលបណ្តាលឱ្យមានអគ្គីភ័យមានកម្រិត...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំសហជីពធំៗនៅកម្ពុជា បានស្នើដល់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណៈជន កុំយកបញ្ហាមរណភាពរបស់កម្មការិនីម្នាក់នៅរោងចក្រ ខេមបូ យូនីសូល មកកេងចំណេញបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំពីសាធារណៈជន។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានចែករំលែក និងបញ្ចេញមតិមិនសមរម្យជុំវិញព័ត៌មានទាក់ទងនឹងមរណភាពរបស់កម្មការិនីម្នាក់ថា បង្ខំឱ្យធ្វើការហួសកម្លាំង ឬមិនអនុញ្ញាតច្បាប់សម្រាកជាដើម ខណៈដែលពួកគេមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងដឹងច្បាស់ពីមូលហេតុពិតប្រាកដនោះទេ។ ករណីនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា(NLC)...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជា សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ ៕
យេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌល ទំនាក់ទំនងរបស់អ៊ីរ៉ង់ ដោយគ្រាប់រំសេវរាប់សិបគ្រាប់ ហើយបានបំផ្លាញវាទាំងស្រុង ។ ការវាយប្រហារតាមអាកាសបានកើតឡើង តិចជាងមួយម៉ោងបន្ទាប់ពីយោធា បានបង្ហោះការព្រមានជាភាសាហ្វាស៊ី នៅលើវេទិកាសង្គម X ដោយជំរុញឱ្យប្រជាជននៅជិតទីស្នាក់ការកណ្តាលវិទ្យុ និងទូរទស្សន៍ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្នុងសង្កាត់ Evin ជម្លៀសចេញពីតំបន់នោះ។ យោធាបានឧ្យដឹងថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អាជ្ញាធរផ្សព្វផ្សាយអ៊ីរ៉ង់ បានអំពាវនាវឱ្យមានការបំផ្លាញរដ្ឋអ៊ីស្រាអែល និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ»...