ភ្នំពេញ ៖ ដំរីឈ្មោលមួយក្បាលឈ្មោះ ខាវ៉ានបានធ្វេីដំណេីរ តាមយន្តហោះពិសេសមកដល់កម្ពុជាហេីយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់រស់នៅតែម្នាក់ឯងជាង៣០ឆ្នាំ នៅប្រទេសប៉ាគីស្ថាន។ នេះបើតាមហ្វេសប៊ុក លោក យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក។
លោកយ៉ង សាំងកុមារបន្តថា ការមកដល់របស់ដំរីខាវ៉ានដោយសារតារាចម្រៀងស្រ្តីជនជាតិអាមេរិក (Cher)បានខំប្រឹងប្រែងជួយរំដោះដំរីនេះពីភាពឯកោមករស់នៅទឹកដីកម្ពុជាជាមួយដំរីដទៃទៀត។
លោកថា ការនាំដំរីពីប៉ាគីស្តានមកកម្ពុជា បានក្លាយជាព័ត៌មានល្បីល្បាញ ពេញពិភពលោកដែលធ្វើ ឲ្យគេស្គាល់កម្ពុជាកាន់តច្រេីន។ នៅមានឱកាសកសាងភាពល្បីល្បាញ នៅលេីពិភពលោកខាងអភិរក្សធនធាន ធម្មជាតិដោយចាប់ផ្តេីមថែរក្សាអ្វីដែលននៅសលនិងស្តារឡេីងវិញជាបណ្តេីរ។
បើតាមហ្វេសប៊ុករបស់ទូរទស្សន៍PNN ប្រទេសស្រីលង្កា បានជូនដំរីមួយនេះដល់ប៉ាគីស្ថាន ដេីម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា។ ខាវ៉ានត្រូវបាននាំមកប៉ាគីស្ថាន ដែលពេលនោះមានអាយុត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។
ដំរីខាវ៉ាន បានចំណាយជីវិត ក្នុងភាពអត់ឃ្លាន ក្នុងទីកន្លែងមួយដែលហ៊ុំព័ទ្ធដោយរបង ក្នុងសួនសត្វដែល មានឈ្មោះថា Islamabad ZOO ដោយជេីងដាក់ច្រវាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឲ្យសំដែងទទួលភ្ញៀវ។
ពិភពលោកបានអាណិតខាវ៉ានកាន់តែខ្លាំងគឺនៅឆ្នាំ ២០១២ គាត់បានបាត់បង់ដៃគូដ៏ល្អតែមួយគត់របស់គាត់ គឺដំរីញីដែលមានឈ្មោះថា សាហេលី Saheli ដោយនាងបានស្លាប់ ក្រោយទទួលរងនៃការឆ្លងមេរោគ ពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើងនាង ។ ក្រោយមរណភាពរបស់ Saheli ខាវ៉ាន ត្រូវបានគេប្រសិទ្ធនាមថា ដំរីដែលឯកាបំផុតក្នុងលោក។
កាលពី ៤ ឆ្នាំមុន អ្នកចំរៀងប៉ុបអាមេរិកឈ្មោះថា Cher បានសម្រេចចិត្តបើកយុទ្ធនាការសង្គ្រោះកាវ៉ាន់ (SaveKaavan campaign) ។ យុទ្ធនាការ នេះត្រូវបានចុះហត្ថលេខា ដោយមនុស្សចំនួន ២០០,០០០ នាក់។
តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan បន្ទាប់ពីមានការទាមទាររកសេរីភាពឲ្យដំរី Kaavann តាមរយៈអ៊ីនធឺណិត ដែលដឹកនាំដោយតារាចម្រៀងប៉ុបអាមេរិក Cher តាំងពីឆ្នាំ២០១៦ មក។
ខាវ៉ាន នឹងយកទៅឲ្យរស់នៅក្នុងតំបន់ជម្រកសត្វព្រៃ
គូលេនព្រហ្មទេពក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ៕