បរទេស៖ប្រទេសតួកគី នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសចំពោះទណ្ឌកម្មសហរដ្ឋអាមេរិក ជុំវិញការដែលរុស្ស៊ីទិញ ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ថាជាកំហុសឆ្គង់ដ៏ធ្ងន់ធ្ងរ និងបានគម្រាមធ្វើការសងសឹកវិញ ចំពោះទង្វើដែលខ្លួននិយាយថា នឹងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព រវាងសមាជិកណាតូទាំងពីរនោះ។
ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើអង្គភាព ទិញនិងអភិវឌ្ឍន៍ការពារជាតិកំពូលរបស់ប្រទេសរុស្ស៊ី ព្រមទាំងប្រធានអង្គភាព និងបុគ្គលិក៣នាក់ផ្សេងទៀត។ អ្នកវិភាគបាននិយាយថា ទណ្ឌកម្មអាមេរិកនេះ នឹងភាគច្រើនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចតួកគី។
ក្រសួងការបរទេសតួកគី តាមសេចក្តីរាយការណ៍ បានហៅការសម្រេចចិត្តដាក់ទណ្ឌកម្មនោះ ថាជារឿងចម្លែងមិនអាចបកស្រាយបាន ព្រោះថា ទីក្រុងវ៉ាស៊ីនតោន តែងតែច្រានចោលម្តងហើយម្តងទៀត នូវសំណើបង្កើតក្រុមការងារចម្រុះមួយ ដើម្បីបន្ធូរបន្ថយក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ដែលថា ប្រព័ន្ធ S-400 បានគម្រាមកំហែងដល់ប្រព័ន្ធការពាររបស់ណាតូ៕