បរទេស៖ គណៈកម្មការរៀបចំការបោះឆ្នោត របស់ប្រទេសថៃ នឹងពិចារណាលើបណ្តឹងមួយដែលថា អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា កំពុងមានឥទ្ធិពលលើគណបក្សភឿថៃ ដែលបានអំពាវនាវ ឱ្យមានការគាំទ្រជាសាធារណៈ ដល់បេក្ខជនរបស់គណបក្សភឿថៃ ជាប្រធានអង្គការរដ្ឋបាលខេត្ត (PAO) នៅឈៀងម៉ៃ នៅក្នុងការបោះឆ្នោតរដ្ឋាភិបាល ក្នុងតំបន់នៅថ្ងៃអាទិត្យនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា តំណាងគណៈកម្មការ គឺលោក Tawatchai Therdphaothai បាននិយាយថា គណៈកម្មការនឹងពិចារណា លើពាក្យបណ្តឹងនិងភ័ស្តុតាងគាំទ្រ ដើម្បីមើលថាតើមានករណី ត្រូវឆ្លើយតបដែរឬទេ។
បណ្តឹងនេះត្រូវបានធ្វើឡើង ដោយអ្នកធ្វើញត្តិនយោបាយ Srisuwan Janya ដែលបាននិយាយថា លោកថាក់ស៊ីន បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ កាលពីដើមខែនេះ ដើម្បីស្នើឱ្យអ្នកបោះឆ្នោត នៅខេត្តឈៀងម៉ៃ ដែលជាប្រទេសកំណើតរបស់គាត់ គាំទ្រលោក Pichai Lertpongadisorn បេក្ខជនគណបក្សភឿថៃ ដែលជាគណបក្សស្នូលប្រឆាំង ឱ្យឡើងធ្វើជាប្រធាន PAO នៅក្នុងការបោះឆ្នោតថ្ងៃទី ២០ ធ្នូខាងមុខ៕ ប្រែសម្រួលៈ ណៃ តុលា