ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសចិន បានបញ្ជូនផ្កាយរណប ស៊ើបការណ៍ថ្មី ចំនួន០១គ្រឿង ទៅកាន់ដងតារាវិថី ដែលបានបាញ់ចេញ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យ នៃប្រទេសចិន នៅវេលាម៉ោង១១និ៤៤នាទីល្ងាច នៅថ្ងៃអាទិត្យនេះ (ម៉ោងនៅប៉េកាំង) ។
ផ្កាយរណប Yaogan-33 ត្រូវបានបង្ហោះឡើង តាមរយៈគ្រាប់រ៉ុក្កែត Long March-4C និងបានចូលក្នុងគន្លង នៃដងតារាវិថីតាមផែនការ ប្រកបដោយជោគជ័យ ។ វាជាបេសកកម្មបង្ហោះឡើង លើកទី៣៥៧ ដែលបានប្រើប្រាស់គ្រាប់រ៉ុក្កែត Long March ។
បេសកកម្ម ក៏បានបញ្ជូនផ្កាយរណបខ្នាតតូច និងតូចបំផុតដែលបំពាក់បច្ចេកវិទ្យាស្រាវជ្រាវ នៅលើដងតារាវិថី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា