តូក្យូ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃច័ន្ទបានជំរុញឱ្យប្រទេសជប៉ុន បង្កើនអត្រាពន្ធលើការប្រើប្រាស់ របស់ខ្លួនទ្វេដងដល់ ២០ ភាគរយនៅត្រឹមឆ្នាំ២០៥០ ដើម្បីគ្របដណ្តប់លើការចំណាយលើរបបសន្តិសុខសង្គម ដែលបណ្តាលមកពីកំណើនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស។
រដ្ឋាភិបាលជប៉ុន ទើបតែដំឡើងអត្រានេះដល់ ១០ ភាគរយកាលពីខែមុន ដែលជាវិធានការណ៍មួយ ដែលធ្វើឱ្យមានការភ័យខ្លាចថា គោលនយោបាយនេះ នឹងរារាំងកំណើនសេដ្ឋកិច្ច កម្រិតមធ្យមរបស់ប្រទេស។
លោកស្រី Kristalina Georgieva ប្រធាន IMF បាននិយាយនៅទីក្រុងតូក្យូថា “តាមទស្សនវិស័យរបស់ IMF យើងជឿជាក់ថាការបង្កើនពន្ធលើការ ប្រើប្រាស់បន្តិចម្តងៗ អាចជួយ” ប្រទេសជប៉ុនសម្រេចគោលដៅរបស់ខ្លួន ក្នុងការបង្រួបបង្រួមសារពើពន្ធនៅឆ្នាំ២០២៥៕
ដោយ ឈូក បូរ៉ា