SEATTLE៖ ក្រុមហ៊ុន Microsoft Corp បាននិយាយថា ខ្លួនបានទទួលអាជ្ញាប័ណ្ណពី រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការនាំចេញសូហ្វវែរទៅក្រុមហ៊ុន Huawei Technologies Co Ltd. ដែលជាក្រុមបច្ចេកវិទ្យយក្សរបស់ប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft បានប្រាប់ថា នាថ្ងៃទី ២០ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្តល់ការស្នើសុំរបស់ Microsoft នូវអាជ្ញាប័ណ្ណនាំចេញ software ផ្នែកទីផ្សារទៅឲ្យក្រុមហ៊ុន Huawei ។ យើងពេញចិត្តចំពោះសកម្មភាពរបស់នាយកដ្ឋានឆ្លើយតបទៅ នឹងសំណើរបស់យើង។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានផ្តល់សំណងដល់ក្រុមហ៊ុន Huawei ជាលើកទី ២ របស់ខ្លួននៅសប្តាហ៍នេះ ដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់ មួយចំនួនចាប់ផ្តើមលក់ឡើងវិញដល់ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន បន្ទាប់ពីវាត្រូវបានដាក់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មជុំវិញ បញ្ហាសន្តិសុខជាតិកាលពី ៦ ខែមុន។
នាយកដ្ឋានពាណិជ្ជកម្មបានបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមចេញអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុន មួយចំនួនដើម្បីលក់ទំនិញទៅឲ្យក្រុមហ៊ុន Huawei ពង្រីកមូលដ្ឋានអ្នកផ្គត់ផ្គង់ របស់ក្រុមហ៊ុន និងផ្តល់នូវភាពច្បាស់លាស់ ដែលបានរង់ចាំជាយូរមកហើយចំពោះឧស្សាហកម្មដែលធ្លាប់បាន លក់ទំនិញមានតម្លៃរាប់ពាន់លានដុល្លារ។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយថា ខ្លួនបានទទួលសំណើរសុំអាជ្ញាប័ណ្ណប្រហែល ៣០០ ដែលប្រហែលពាក់កណ្តាលត្រូវបានដំណើរការ។ ប្រហែលពាក់កណ្តាលនៃ ចំនួនទាំងនោះឬមួយភាគបួននៃចំនួនសរុបត្រូវបានយល់ព្រម ហើយនៅសល់ត្រូវបានបដិសេធ។ គេមិនទាន់ដឹងច្បាស់ថាតើ ផលិតផលណាដែលត្រូវបាន អនុញ្ញាតឲ្យលក់ដាច់បំផុតនៅលើពិភពលោក៕
ដោយ៖ លី ភីលីព