ព័ត៌មានអន្តរជាតិ

បក្សកាន់អំណាចតៃវ៉ាន់៖ ប្រទេសចិន “ជាសត្រូវនឹងលទ្ធិប្រជាធិបតេយ្យ” ក្រោយមានការចោទប្រកាន់ ពីការជ្រៀតជ្រែក

បរទេស៖​ គណបក្សកាន់អំណាច របស់លោកស្រីប្រធានាធិបតី ត្សា អ៊ីងវិន តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានថ្កោលទោសប្រទេសចិន ថាជាសត្រូវនឹងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីមានការអះអាងពី ការជ្រៀតជ្រែករបស់ចិន នៅក្នុងរឿងនយោបាយកោះតៃវ៉ាន់ នៅមុនបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាថ្ងៃទី១១ ខែមករា។

ទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរាយការណ៍ថា ការចោទប្រកាន់ ដែលរាយការណ៍ដោយ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីនោះ គឺត្រូវបានធ្វើឡើងដោយ អ្នកសុំសិទ្ធិជ្រកកោនចិន នៅក្នុងប្រទេសអូស្ត្រាលីមួយរូប ដែលនិយាយថា លោកគឺជាចារកម្មចិនមួយរូប។

បុរសជនជាតិចិន ឈ្មោះ Wang Liqiang នោះ ក៏បានផ្តល់សេចក្តីលម្អិតនៃ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីជ្រៀតចូលក្នុងសាកល វិទ្យាល័យនិងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងទីក្រុងហុងកុង ដែលរង្គោះរង្គើដោយសារការ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល អស់រយៈពេលជាច្រើនខែផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top