តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ថា ប្រទេសជប៉ុន នឹងបនន្ថែមពេលវេលា នៃការដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ និងបានចាប់ផ្តើមរៀបចំពេលវេលា សម្រាប់មួយខែទៀត គិតត្រឹមពីថ្ងៃសៅរ៍ ខណៈដែលក្រុងតូក្យូ និងតំបន់ជាច្រើនទៀត បន្តមានអ្នកឆ្លងជំងឺខ្ពស់ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដូច្នេះ ។
ការសម្រេចចិត្តចុងក្រោយ ថាតើ នឹងត្រូវបង្កើនពេលវេលា ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន នៅក្នុងខេត្តចំនួន១១នៃខេត្តចំនួន៤៧ របស់ប្រទេសជប៉ុន ដែលនឹងផ្តើមឡើង នៅថ្ងៃទី០៧ ខែកុម្ភៈ សប្តាហ៍ក្រោយ ។
ម្យ៉ាងទៀត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានដកស្រង់សម្តី ដែលចេញពីអ្នកជំនិតរបស់លោក Yoshihide Suga នាយករដ្ឋមន្ត្រីជប៉ុន ដែលបានថ្លែងថា ខេត្តចំនួន០៨ក្នុងចំណោមខេត្តចំនួន១១ គឺជាគោលដៅ ដែលត្រូវធ្វើការបន្ថែមពេលវេលា ក្នុងនោះរួមមាន ក្រុងតូក្យូ Kanagawa, Chiba, Saitama, Osaka, Kyoto, Hyogo និង Fukuoka ។
លោក Suga នាយកដ្ឋរដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃសៅរ៍ថា គាត់ ត្រូវការ “មើលសពីស្ថានភាពបន្ថែមទៀតសិន” នៅមុនពេលដែលធ្វើការសម្រេចចិត្ត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីក្រុមមន្ត្រីរដ្ឋាភិបាល។
ការបន្ថែមពេលវេលានេះ អាចនឹងរៀបចំតាមលំដាប់លំដោយ ចាប់ពី៣សប្តាហ៍បន្ទាប់ទៅមួយខែ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានផ្សាយដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា