Covid-19

ឆ្លងទៀតហើយ! វៀតណាម មានករណីថ្មីនៃជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ១៤នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ដែលអ្នកទាំងអស់នោះជាអ្នកឆ្លងជំងឺក្នុងស្រុក ។

ករណីថ្មីទាំងនេះ បាននាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ១.៧៨១នាក់ ដែលមានអ្នកស្លាប់ចំនួន៣៥នាក់ គិតត្រឹមម៉ោង៦ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃអាទិត្យនេះ ។

ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីទំាងនោះរួមមាន ជនជាតិវៀតណាមចំនួន ៥នាក់ ជាជនជាតិវៀតណាមនៅរដ្ឋធានីហាណូយ ៤នាក់នៅខេត្ត Hai Duong ភាគខាងជើងប្រទេស ហើយ ២នាក់នៅខេត្ត Hoa Binh ស្ថិតនៅភាគខាងត្បូង និងខេត្តតំបន់ខ្ពស់រាបភាគកណ្តាល គឺខេត្ត Gia Lai និងម្នាក់ នៅខេត្ត Bac Ninh ភាគខាងជើងប្រទេស ។

មានអ្នកជំងឺច្រើននាក់ គឺចំនួន១.៤៥៦នាក់ បានជាសះស្បើយពីជំងឺទាំងស្រុង ។ ក្រសួងបានបញ្ជាក់ដូច្នេះ លើសពីនេះ មានពលរដ្ឋជិត ២៣.១០០នាក់ កំពុងធ្វើចត្តាឡីស័ក និងតាមដានយ៉ាងយកចិត្តទុកបំផុត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top