Covid-19

កាសែត The Epoch Time៖ ពលរដ្ឋអាមេរិក ៥៥ នាក់ បានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងប្រឆាំង នឹងមេរោគរបស់ក្រុមហ៊ុន Pfizer / BioNTech និង Moderna

បរទេស៖ សារព័ត៌មាន Fox News បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សំដីប្រធានផ្នែកទំនាក់ទំនង របស់សមាជិកសមាជិកាសភាលោកស្រី Molly Rose Tarpey ថា លោក Stephen Lynch តំណាងអ្នកតំណាងរាស្រ្តនៃ គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Massachusetts បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីលោកបានទទួលវ៉ាក់សាំងការពារមេរោគ Pfizer ចំនួន ២ ដង រួចមក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា យោងទៅតាមលោកស្រី, គឺលោក Lynch បានទទួលការចាក់ថ្នាំទីពីរ នៅពីរបីសប្តាហ៍មុន ហើយក្រោយមក ក៏បានឆ្លងវីរុសកូរ៉ូណា។ លោកស្រី Tarpey បានកត់សម្គាល់ថា សមាជិកសភាលោក Lynch គឺមិនបានលេចចេញរោគសញ្ញា ហើយមានអារម្មណ៍ល្អធម្មតា។ នៅពេលនេះគាត់កំពុងស្ថិតនៅ ដាច់ដោយឡែកពីគេ។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងប្រើប្រាស់វ៉ាក់សាំង ចំនួនពីរប្រភេទដែលមួយផលិតដោយក្រុមហ៊ុន Pfizer និងមួយផ្សេងទៀតផលិតដោយក្រុមហ៊ុន Moderna សម្រាប់ការចាក់ថ្នាំបង្ការរោគ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហព័ន្ធសហរដ្ឋអាមេរិក ជាទូទៅវាត្រូវចំណាយពេលច្រើនសប្តាហ៍ ដើម្បីបង្កើតភាពសាំនឹងមេរោគឆ្លង បន្ទាប់ពីការចាក់វ៉ាក់សាំងរួច។

កាសែត The Epoch Time បានរាយការណ៍មុននេះថា ជនជាតិអាមេរិកសរុបចំនួន ៥៥ នាក់បានស្លាប់បន្ទាប់ពីបាន ចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង របស់ក្រុមហ៊ុន Pfizer / BioNTech និង Moderna ៕

ប្រែសម្រួលៈ ណៃ តុលា

To Top