Covid-19

អង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២១.០៨៨នាក់ ខណៈអ្នកស្លាប់មានជាង៥០០នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា តួលេខផ្លូវការ បានប្រកាសកាលពីថ្ងៃអាទិត្យថា មានពលរដ្ឋ ចំនួន២១.០៨៨នាក់បន្ថែមទៀត នៅចក្រភពអង់គ្លេស បានធ្វើតេស្តរកឃើញមានវិជ្ជមាន នៃជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បង្កដោយវីរុសកូរ៉ូណា នៅក្នុងប្រទេសកើនឡើងដល់៣.៨១៧.១៧៦នាក់ ។

អង់គ្លេស ក៏ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀត ដោយសារវីរុសកូរ៉ូណា ចំនួន៥៨៧នាក់ ។ សរុបអ្នកស្លាប់ដោយសារវីរុសនេះ នៅចក្រភពអង់គ្លេស បានកើនឡើងដល់១០៦.១៥៨នាក់ ។

តួលេខទាំងនេះ រាប់បញ្ចូលទាំងចំនួនពលរដ្ឋ ដែលស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃ នៃការធ្វើតេស្តលើកដំបូង ដែលមានលទ្ធផលវិជ្ជមាន ។

ទិន្នន័យបានរាយការណ៍ថា នៅចុងសប្តាហ៍ ជារឿយៗបានទាបបំផុត ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ។

តួលេខផ្លូវការបានបង្ហាញថា ទន្ទឹនឹងនេះដែរ ចក្រភពអង់គ្លេស បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើនការចាក់វ៉ាក់សាំង ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតជំងឺ ដែលស្ថិតក្នុងការត្រួតពិនិត្យ ។

ពលរដ្ឋជិត៩លាននាក់ នៅចក្រភពអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងកូរ៉ូណា ជាលើកដំបូង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top