Covid-19

អង់គ្លេស បញ្ជាទិញថ្នាំវ៉ាក់សាំងកូវីដ១៩ Valneva ចំនួន១០០លានដូស

បរទេស៖ រដ្ឋាភិបាលអង់គ្លេស នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាទិញបេក្ខភាពថ្នាំវ៉ាក់សាំងកូវីដ១៩ Valneva ចំនួន៤០លានដូសថែមទៀត សម្រាប់ឆ្នាំ២០២២ ធ្វើឲ្យចំនួនបញ្ជាទិញសរុបកើនដល់ ១០០លានដូស។

ក្រុមហ៊ុនផលិតឱសថបារាំងនោះ បាននិយាយប្រាប់ឲ្យដឹងថា នៅថ្ងៃចន្ទនេះថា ប្រទេសអង់គ្លេស អាចនឹងនៅតែបញ្ជាទិញបន្ថែម ៩០ដូសទៀត នៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៥ នេះបើតាមការចេញផ្សាយ មួយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញថា លោកស្រីមានទំនុកចិត្តថា កម្មវិធីចាក់ថ្នាំវ៉ាក់សាំងរបស់ប្រទេស គឺមានសុវត្តិភាព ក្រោយមានជម្លោះមួយជាមួយសហភាពអឺរ៉ុប ស្តីពីការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង បន្ទាប់ពីទទួលបានធានាពីទីក្រុងព្រួចសែល ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top