Covid-19

ក្រុមជំនាញរបស់ WHO ចូលទៅដល់មន្ទីរពិសោធក្នុងទីក្រុង វូហាន ដើម្បីរកប្រភពដើមរបស់មេរោគកូវីដ១៩

មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះ បានធ្វើដំណើរដល់នៅវិទ្យាស្ថាន Virology ក្នុងទីក្រុង វូហាន ដែលជាផ្នែកមួយនៃបេសកកម្ម របស់ពួកគេដើម្បីស៊ើប អង្កេតដើមកំណើតនៃ មេរោគកូវីដ-១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Global Times បានរាយការណ៍ថា ក្រុមជំនាញអង្គការសុខភាពពិភពលោក បានទៅមើលមន្ទីរពិសោធន៍ P4 នៅខាងក្នុងវិទ្យាស្ថាន Virology។

ក្រុមអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក បានមកដល់ទីក្រុង វូហាន កាលពីថ្ងៃទី ១៤ ខែមករា ដើម្បីស្រាវជ្រាវរកប្រភពដើមនៃមេរោគកូវីដ១៩ ដោយសារក្រុមអ្នកមានជំងឺឆ្លងដំបូង ត្រូវបានគេរកឃើញនៅក្នុងទីក្រុងមួយនេះ កាលពីខែធ្នូឆ្នាំ ២០១៩ ។ ក្រុមនេះបានចុះទៅដល់មន្ទីរពេទ្យ ក្នុងតំបន់ដែលមានរលកទី ១ នៃអ្នកជំងឺដែលត្រូវបានព្យាបាល និងទីផ្សារក្នុងស្រុកដែលត្រូវបាន គេជឿថាមានទំនាក់ទំនងជាមួយ ក្រុមអ្នកជម្ងឺដែលឆ្លងដំបូង។

វិទ្យាស្ថាន Virology ក្នុងទីក្រុងវ៉ូហាននបានក្លាយជា ចំណុចស្នូលនៃបេសកកម្មរបស់ ក្រុមសុខភាពពិភពលោកនៅប្រទេសចិន បន្ទាប់ពីមានការលើកឡើងមួយចំនួនថា វីរុសថ្មីដែលត្រូវបានគេស្គាល់ថា SARS-CoV-2 ប្រហែលជាបានលេចចេញពី មន្ទីរពិសោធន៍សំងាត់ដែលមាន គំរូនៃមេរោគឆ្លងរាប់ពាន់ ត្រូវបានគេប្រមូលនិងរក្សាទុក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top