Covid-19

រុស្សីកំពុងពិភាក្សាជាមួយ នឹងអាល្លឺម៉ង់ ដើម្បីអាចផលិតវ៉ាក់សាំង Sputnik-V នៅទីនោះ

បរទេស៖ យោងតាមការចេញផ្សាយមួយ នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសរុស្សីបានកំពុងតែទាក់ទង ជាមួយនឹងអាល្លឺម៉ង់ដើម្បីពិភាក្សា និងពិនិត្យមើលថាតើប្រសិនបើ វ៉ាក់សាំងរបស់រុស្សី ដែលមានឈ្មោះថា Sputnik-V នឹងអាចផលិតបានចេញពី ប្រទេសអាល្លឺម៉ង់ក្នុងតំបន់ណាមួយ។

ការប្រកាសនេះត្រូវបាន ធ្វើឡើងបន្ទាប់តែមួយថ្ងៃប៉ុណ្ណោះដែល Sputnik-V បានអះអាងថា ការធ្វើតេស្តនៅដំណាក់កាលចុងក្រោយ របស់ខ្លួនគឺមានគុណភាពរហូតទៅដល់ ៩១,៦ភាគរយ ស្ថិតនៅក្នុងអត្រាដែលខ្ពស់ជាង វ៉ាក់សាំងទាំងឡាយដូចជា Pfizer និង Moderna ដែលធ្លាប់ទទួលបានប្រសិទ្ធភាពត្រឹមតែ ៩០ភាគរយប៉ុណ្ណោះ។

លោក Jens Spahn រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ បាននិយាយអះអាងថា កិច្ចប្រជុំនេះពិតជាកំពុងតែត្រូវបានធ្វើឡើង ពិតប្រាកដមែនជាមួយ នឹងរុស្សីដើម្បីឲ្យវ៉ាក់សាំង Sputnik-V នេះអាចផលិតចេញពីប្រទេសអាល្លឺម៉ង់ ហើយលោកពិតជារំភើបខ្លាំងណាស់ ចំពោះកិច្ចការងារនេះ។

ប៉ុន្តែជាចុងក្រោយលោក ក៏បានបញ្ជាក់ដែរថា ទោះបីជាវ៉ាក់សាំងនេះ ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ក្តី ប៉ុន្តែមិនមានន័យថា វាមានសារៈសំខាន់ដែរ ដែលចាំបាច់ឲ្យវ៉ាក់សាំងនេះ អាចនឹងចែកចាយនៅក្នុងតំបន់អ៊ឺរ៉ុប ដូចទៅនឹងវ៉ាក់សាំងផ្សេងទៀតនោះដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top