Covid-19

ថ្ងៃទី១៥ កុម្ភៈ មិនមានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនិងគ្មានអ្នកជាសះស្បើយខណៈរយៈពេល ៤ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី នៅកម្ពុជា។

គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៦៩នាក់ និងអ្នកជំងឺចំនួន ១០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top