បរទេស៖ ការវាយប្រហារដោយគ្រាប់រ៉ុកកែតមួយ ទៅលើកងកម្លាំងដឹក នាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង បានសម្លាប់ អ្នកម៉ៅការស៊ីវិលមួយរូប នៅថ្ងៃចន្ទសប្ដាហ៍នេះ និងធ្វើឲ្យរបួសសមាជិក សេវាកម្មសហរដ្ឋអាមេរិកមួយរូប នេះបើតាមសម្តីកងកម្លាំង ចម្រុះអាមេរិកប្រចាំនៅអ៊ីរ៉ាក់។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា គ្រាប់រ៉ុកកែតទាំងនោះ បានធ្លាក់នៅ ខាងក្នុង និងបរិវេណជុំវិញមូលដ្ឋានទ័ពអាកាសយោធាមួយ ដែលប្រតិបត្តិការដោយកងកម្លាំងចម្រុះ នៅអាកាសយានដ្ឋានអន្តរជាតិ Erbil។
មន្ត្រីនាំពាក្យកងកម្លាំងចម្រុះ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រនាថ្ងៃអង្គារនេះថា អ្នកម៉ៅការដែលស្លាប់នោះ មិនមែនជាជនជាតិអាមេរិកទេ ប៉ុន្តែមិនបានផ្តល់សេចក្តីល ម្អិតបន្ថែមទៀតនោះឡើយ។ លោកនិយាយថា គ្រាប់រ៉ុកកែត១០៧មីលីម៉ែត្រចំនួន៣គ្រាប់ បានធ្លាក់នៅខាងក្នុងមូលដ្ឋានយោធា។

គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺត្រូវបានធ្វើឡើង ត្រឹមតែ៣សប្ដាហ៍មុន ដំណើរទស្សនកិច្ចថ្ងៃទី៥ ដល់ទី៨ខែ មីនារបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលរួមទាំងទីក្រុង Erbil ជារដ្ឋធានីនៃតំបន់ស្វយ័តឃឺដរបស់អ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
