Covid-19

រាជរដ្ឋាភិបាល​ អនុញ្ញាត​ឲ្យចាក់ វ៉ាក់សាំងកូវីដ-១៩​ ជូនកម្មករប្រមូលសំរាម

ភ្នំពេញ​ ៖​ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ សម្ដចតេជោ​ ហ៊ុន​ សែន​ បានសម្រេចអនុញ្ញាត​ឲ្យចាក់វ៉ាក់សាំងកូវីដ-១៩​ ជូនកម្មករប្រមូលសំរាម។ 

យោងតាមសេចក្ដីជូនដំណឹងរបស់​ ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២១​ បានឲ្យដឹងថា​ «យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ»។

ជាងនេះទៅទៀ​ត​ ក្រសួងសុខាភិបាល ក៏បានអញ្ជេីញកម្មករប្រមូលនៅរាជធានីភ្នំពេញដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ៖

១-មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ 

២-មន្ទីរពេទ្យបង្អែកព្រែកព្នៅ

៣-មន្ទីរពេទ្យបង្អែកច្បារអំពៅ

៤-មន្ទីរពេទ្យបង្អែកដង្កោ 

៥-មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ 

៦-មន្ទីរពេទ្យបង្អែកចតុមុខ 

៧-មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ 

៨-មន្ទីរពេទ្យបង្អែកពោធិចិនតុង៕

To Top