បរទេស៖នៅក្នុងសន្និសីទកាសែតផ្សាយ លើកញ្ចក់ទូរទស្សន៍មួយនា ថ្ងៃចន្ទនេះថា មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសអ៊ីរ៉ង់បដិសេធខ្លាំងក្ លាចំពោះការអះអាងរបស់អ៊ីស្រាអែល ដែលថា ទីក្រុងតេអេរ៉ង់នៅពីក្រោយការបំផ្ទុះមួយលើនាវារបស់អ៊ីស្រាអែល នៅឈូងសមុទ្រអូម៉ង់ កាលពីសប្ដាហ៍មុន។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Saeed Khatibzadeh បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបដិសេធដាច់ខាតចំពោះ ការចោទប្រកាន់នេះ។ សន្តិសុខនៃឈូងសមុទ្រពែរ្ស គឺមានសារៈសំខាន់ខ្លាំងណាស់ ចំពោះប្រទេសអ៊ីរ៉ង់”។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើការរិះគន់អ៊ីរ៉ង់ ពាក់ព័ន្ធការបំផ្ទុះគ្រាប់នៅលើនាវា MV Helios Ray ដែលជានាវាដឹករថយន្ត ប៉ុន្តែបានជៀសវាងមិនឆ្លើយនឹងសំនួរថា តើអ៊ីស្រាអែល នឹងធ្វើការសងសឹកដែរឬទេ៕ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
