ភ្នំពេញ៖ ក្រោយឃើញប្រជាពលរដ្ឋសម្រុកមកចាក់វ៉ាក់សាំងកូវីដ១៩ ដោយឈរប្រជ្រៀតគ្នាគ្មានគម្លាតសុវត្ថិភាពសង្គមនៅព្រឹកថ្ងៃអាទិត្យ ទី ៧ មីនា ២០២១ នៅ ពេទ្យកុមារជាតិ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថាពេទ្យស្រែកចង់រយះមេក្រូអោយរក្សាគម្លាតស្រេចតែគាត់មិនស្តាប់។
ពាក់ព័ន្ធករណីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេងក៏បានអំពាវនាវដល់អ្នកដែលទទួលវ៉ាក់សាំងការពារកូវីដ១៩ សូមអញ្ជើញទៅទទួលយកវ៉ាក់សាំង នៅទីតាំងដែលនៅជិតផ្ទះរបស់ខ្លួន ចៀសវាងមកប្រមូលផ្តុំកកកុញចាក់នៅតាមមន្ទីរពេទ្យរបស់រដ្ឋធំៗតែប្រជាពលរដ្ឋហាក់នៅមិនទាន់មានការយល់ដឹងនិងមិនអនុវត្តន៍តាមសោះឡើយ!។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកថា “ចង់ពេទ្យស្រែកចង់រយះមេក្រូអោយរក្សាគម្លាតស្រេចតែគាត់មិនស្តាប់”៕