ព័ត៌មានអន្តរជាតិ

កាលពីឆ្នាំ១៩៩២ មនុស្សបាត់បង់ជិវិតមនុស្ស ជិត២០០០នាក់ ត្រឹមតែប៉ុន្មានវិនាទីនៅតួកគី

រំលឹកឡើងវិញ នាថ្ងៃទី១៣ ខែមីនា កាលពីឆ្នាំ១៩៩២ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៦,៨រិចទ័រ បានកើតឡើងនៅជិតទីក្រុង Erzincan ប្រទេសតួកគី និងក្រោយមក២ថ្ងៃ ការរញ្ជួយដីដ៏មានឥទ្ធិពល ខុសពីធម្មតាមួយទៀត ក៏បានកើតឡើងសាជាថ្មី និងបានសម្លាប់មនុស្សសរុប យ៉ាងហោចណាស់៥០០នាក់ និងធ្វើឱ្យមនុស្ស៥០០០០នាក់ គ្មានទីជម្រក។

Erzincan គឺជាទីក្រុងខេត្តមួយ ដែលមានប្រជាជនរស់នៅ ប្រមាណជា៩០០០០នាក់ នៅខាងកើតទីក្រុងអ៊ីស្តង់ប៊ុល ចម្ងាយ៦០០ម៉ាយ ភាគខាងកើតប្រទេសតួកគី។ ប្រជាជននៅតំបន់នោះ មិនមានការភ្ញាក់ផ្អើលខ្លាំងទេ ចំពោះហេតុការរញ្ជួយដី ដោយសារតែខ្លួនបានទទួលរង ការវាយប្រហារជារឿយៗមកហើយដូចជា នៅក្នុងឆ្នាំ១០៤៧, ១៥៤៧, ១៥៨៣, ១៦៦៦, ១៧៨៤ និង១៩៣៩។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាល្ងាចថ្ងៃសុក្រ ក្នុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន នៅចំពេលដែលតំបន់ដែលចូលរួមបុណ្យ កំពុងទទួលទានអាហារ ពេលល្ងាចរបស់ពួកគេ។

តួលេខសរុបអាជ្ញាធរ បានអះអាងថា មនុស្សប្រហែល៥០០នាក់ បានស្លាប់ដោយសាររញ្ជួយដីទាំងពីរលើកនេះ ប៉ុន្តែអ្នកសង្កេតការណ៍ និងអ្នកជួយសង្គ្រោះជាច្រើន នៅកន្លែងកើតហេតុបានប៉ាន់ប្រមាណថា ចំនួនពិតពិតប្រាកដ ប្រហែលជាជិតទៅដល់២០០០នាក់៕

ប្រែសម្រួល:ស៊ុនលី

To Top