Covid-19

សប្បុរសជនជាច្រើន រួមទាំងព្រះសង្ឃ បន្តឧបត្ថម្ភថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈ ជូនដល់សមាគម TYDA ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការ ទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។

ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារ ការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីជាតិ និងប្រជាជន ។ ស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើន បានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគម TYDA ដើម្បីរួមចំណែកជាមួយសកម្មភាព មនុស្សធម៌ដើម្បីជាតិ និងប្រជាជន ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានចូលរួម សកម្មភាពមនុស្សធម៌ជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគម បំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ ។

សូមបញ្ជាក់ថា ថវិកា ភេសជ្ជ: អាហារ និងសម្ភារៈសប្បុរសជនឧបត្ថម្ភជូនដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) រួមមាន÷
-មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ឧបត្ថម្ភថវិកា ចំនួន ៣.០០០ ដុល្លារ
-ការិយាល័យមេធាវីសិទ្ធិស័ក្តិ ឧបត្ថម្ភ ថវិកា ចំនួន ២.០០០.០០០ រៀល
-លោកមេធាវី សុន សុខកេង និងក្រុមគ្រួសារ ឧបត្ថម្ភ ថវិកា ចំនួន ១.០០០.០០០ រៀល
-លោក ហួយ វិច្ឆិកា និងក្រុមគ្រួសារ ឧបត្ថម្ភ ថវិកា ចំនួន ១០០.០០០ រៀល
-លោកស្រី សុខ ដាវី និង ក្រុមគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ១០០,០០០ រៀល
-លោកមេធាវី ស្រេង ឡុងថៃ និងគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ៤០០.០០០ រៀល
-លោកស្រីមេធាវី ប៉េង ម៉ាណែត និងលោកមេធាវី ធុល កុសលឧបត្ថម្ភថវិកា ចំនួន ៨០០.០០០ រៀល
-កញ្ញា លីម លាងហួរ និង ក្រុមគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ២០០.០០០ រៀល
-លោក ឯម ប៉េងហុង និងលោកស្រីមេធាវី អៀ គុជស៊ាម ឧបត្ថម្ភថវិកា ចំនួន ១៥០.០០០ រៀល
-លោកមេធាវី សួស ឧសភា និង ក្រុមគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ៨០០.០០០ រៀល
-កញ្ញា លាង ម៉ាលីស ឧបត្ថម្ភថវិកា ចំនួន ៤៤.០០០ រៀល
-លោកស្រី វ៉ាង ភក្តី និងក្រុមគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ២០០.០០០ រៀល
-កញ្ញា តាំង គីមឡេង ឧបត្ថម្ភថវិកា ចំនួន ៥០.០០០ រៀល
-កញ្ញា សរ ថារ៉ានី និង ក្រុមគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ១០០.០០០ រៀល
-កញ្ញា ទី មុនីតា និងក្រុមគ្រួសារ ឧបត្ថម្ភថវិកាចំនួន ៣០០.០០០ រៀល
-លោកមេធាវី នឿម សុក្រវិច្ឆ័យ និង ក្រុមគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ២០០.០០០ រៀល
-កញ្ញា ស៊ិន សុខពន្លឺ និងគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ១.០០០.០០០ រៀល
-លោក មេធាវី ម៉ាន់ ចាន់ណារ៉ូ ឧបត្ថម្ភថវិកា ចំនួន ២០០.០០០ រៀល
-លោកមេធាវី ងួន បញ្ញា និង ក្រុមគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ២០០.០០០ រៀល
-លោកមេធាវី ជិន ជ័យបុត្រ និងគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ១.០០០.០០០ រៀល
-លោកមេធាវី ម៉ិញ សុមេត្តា និងក្រុមគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ១២០.០០០ រៀល
-លោក ចែម ទិត និងក្រុមគ្រួសារ ឧបត្ថម្ភថវិកា ចំនួន ៥០.០០០ រៀល
-លោក ឆាក់ លឹមឈាង ឧបត្ថម្ភទឹកសុទ្ធម៉ាកឡឺមូន ចំណុះ ៣៥០ មល ចំនួន ៣០ កេសទឹកសុទ្ធម៉ាកឡឺមូន ចំណុះ ៦០០ មល ចំនួន ៣០ កេស
-ការិយាល័យមេធាវី ពិស្សុត & សហការី ឧបត្ថម្ភថវិកា ចំនួន ១.០០០.០០០ រៀល
-លោកមេធាវី ហាក់ សុភារិទ្ធ និងក្រុមគ្រួសារ ឧបត្ថម្ភ ថវិកា ចំនួន ១.០០០.០០០ រៀល
-លោកមេធាវី ប៊ុន សូដាលីត ឧបត្ថម្ភថវិកាចំនួន ២០០.០០០ រៀល
-កញ្ញា លី សៀវម៉ី ឧបត្ថម្ភថវិកាចំនួន ២០០.០០០ រៀល
-លោកមេធាវី ជុំ ចិត្រា ឧបត្ថម្ភថវិកាចំនួន ១០០.០០០ រៀល
-លោក កង បញ្ញា ឧបត្ថម្ភថវិកាចំនួន ៨០.០០០ រៀល
-លោក ប៊ូ ម៉េងលាង ឧបត្ថម្ភថវិកាចំនួន ៨០.០០០ រៀល
-លោក ឈួន គឹមសែ ឧបត្ថម្ភថវិកាចំនួន ៦០.០០០ រៀល
-កញ្ញា ម៉ី សុជាតិ ឧបត្ថម្ភថវិកាចំនួន ៦០.០០០ រៀល
-លោក នុត ខាយស៊ីង ឧបត្ថម្ភថវិកាចំនួន ៤០.០០០ រៀល
-លោក លី មានហ្វុង ឧបត្ថម្ភថវិកាចំនួន ៤០.០០០ រៀល
-លោក មាស គឹមហៃ ឧបត្ថម្ភថវិកាចំនួន ៤០.០០០ រៀល
-លោក អ៊ិន ផលិត ឧបត្ថម្ភថវិកាចំនួន ៤០.០០០ រៀល
-លោក លាង សំណាង និង ភរិយា ឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល
-លោក រ៉ៃ ម៉េងស៊ាង ឧបត្ថម្ភថវិកាចំនួន ៤០.០០០ រៀល ៕

To Top