ព័ត៌មានជាតិ

តួកគី ស្វែងរកការចាប់ ខ្លួនមនុស្ស៨៤នាក់ ដែលពាក់ព័ន្ធនឹង ការចូលរួមធ្វើរដ្ឋប្រហារបរាជ័យ

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នំា២០២១ថា ក្រុមសុភាចារបុរសតួកគី នៅថ្ងៃអង្គារនេះបានប្រកាស ដើម្បីស្វែងរកការចាប់ខ្លួនជនសង្ស័យចំនួន៨៤នក់ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញ មួយដែលរងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ បរាជ័យនៅក្នុងឆ្នាំ២០១៦ ។

ប៉ូលិសបានបើប្រតិបត្តិការទៅ ក្នុងខេត្តចំនួន៤៩ ដើម្បីធ្វើការចាប់ខ្លួនក្រុមជនសង្ស័យ ដែលបានទទួលការបទបញ្ជាពីប្រធានការិយាល័យសុភាចារបុរស នៅក្រុង Izmir ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានផ្សាយដូច្នេះ ។

អ្នកដែលត្រូវបានគេកំណត់គោលដៅ ក្នុងប្រតិបត្តិការនោះត្រូវបានគេរាយការណ៍ថ ជាទាហានដែលមានកាតព្វកិច្ចសកម្មត្រូវបានបណ្តេញបុគ្គលិកយោធា និងមន្រ្តីប៉ូលិសដែលកំពុងបំពេញកាតព្វកិច្ច ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ជនសង្ស័យបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយបណ្តាញដែលដឹកនាំដោយបព្វជិតតួកគី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen ។

រដ្ឋាភិបាលតួកគី បានស្តីបន្ទោសដល់លោក Gulen និងបណ្តាញរបស់លោកចំពោះការធ្វើជាមេក្លោងក្នុងការរៀបចំផែនការធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ២០១៦ ដែលក្នុងនោះមនុស្ស២៥០នាក់ត្រូវបានសម្លាប់ ហើយបានជំរុញឱ្យធ្វើបត្យាប័ន ៕

To Top