Covid-19

ហានិភ័យណាស់! រកឃើញ បុគ្គលិកពេទ្យលោកសង្ឃ ឆ្លងកូវីដ១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអោយដឹងថា បុគ្គលិកធ្វើការនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) បានឆ្លងជំងឺកូវីដ១៩។

ជាមួយគ្នានេះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅ
មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីតាំងខាងលើនេះ។

ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖ វិទ្យាល័យ បាក់ទូក
វិទ្យាល័យ បឹង ត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ ពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)៕

To Top