ព័ត៌មានជាតិ

សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាទួលគោក រៃអង្គាសថវិកា ជួយដល់កុមារកម្ពុជា តាមរយៈកម្មវិធី “អភិវឌ្ឍផ្លូវចិត្ត​ ដើម្បីជីវិតកុមារកម្ពុជា”

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានរៀបចំឲ្យមាន ការរៃអង្គាសថវិកា ដើម្បីជួយដល់កុមារកម្ពុជា តាមរយៈកម្មវិធី “អភិវឌ្ឍផ្លូវចិត្តដើម្បីជីវិតកុមារកម្ពុជា” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។

ការរៃអង្គាសថវិកា ដែលរៀបចំឡើង ដោយ សភាយុវពាណិជ្ជករ​ អន្តរជាតិកម្ពុជា សាខាទួលគោក​ ក្នុងគោលបំណងសំខាន់ៗបី៖

  • បង្កើនលំនឹងផ្លូវចិត្ត កាត់បន្ថយភាពតានតឹង កំឡុងពេលកូវីត-១៩
  • បង្កើនសន្តិភាពផ្លូវចិត្ត សម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន
  • ចូលរួមជួយចែករំលែក និងបរិច្ចាគថវិការតាមសទ្ធា ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

ចូលរួមដោយឥតគិតថ្លៃ ហើយលោកអ្នកអាចជ្រើសរើស​ កាលវិភាគសិក្សា តាមតំណរភ្ជាប់ខាងក្រោម៖ សូមចុះឈ្មោះនៅទីនេះ https://bit.ly/3a1UpUA

លោកអ្នកអាចបរិច្ចាគ តាមរយៈគណនីធនាគារ ABA៖ JCI Cambodia Toul Kork (000 885 599) (មុនពេលលោកអ្នកនឹងផ្ញើចេញ សូមជួយRemark: AHC)

គួរបញ្ជាក់ថា រាល់ការបរិច្ចាគ​របស់លោកអ្នកទាំងអស់ គឺសម្រាប់ជួយដល់ មន្ទីរពេទ្យកុមារអង្គរ ។ សម្រាប់ព័ត៌មានបន្ថែម៖ 086 623 769 | jci.toulkork@private

To Top